នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​

TBP 20 01 2017

​សព្វថ្ងៃ​នេះ​ការទិញ​លក់ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​គេ​សង្កេតឃើញ​ជា​បន្តបន្ទាប់​។ ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​នេះ​ផង​ដែរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើងថា ពួក​គាត់​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​នីតិវិធី​យ៉ាងណា​នោះ​ទេ ទាំង​ការផ្ទេរ​ទៅ​អោយ​កូនចៅ និង​ការផ្ទេរ​ពី​អ្នក​លក់​ទៅ​អ្នក​ទិញ ហើយ​ការបង់ថ្លៃ​សេវា​ក៏​នៅ​មាន​ភាពមិនប្រក្រតី​មួយចំនួន​ផងដែរ​។​

នៅ​ក្នុង​កិច្ចពិភាក្សា​រយៈ​ពេល​មួយ​ម៉ោង​នៃ​​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​ជាតិ​៩​មករា​ខេត្ត​កំពត​ លោក​ ម៉ែន មុន្នី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូបនីយកម្ម សំណង់ និង​សូរិយោដី​ខេត្ត​កំពត បាន​មានប្រសាសន៍ថា កន្លង​ទៅ​ទាក់ទង​នឹង​ការ​កាត់ឈ្មោះ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី មន្ទីរ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​វិទ្យុ និង​សហការ​ជា​មួយ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន​។

 

លោក​បាន​បន្តថា ដើម្បី​កាត់ឈ្មោះ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​អោយ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ត្រូវតែ​មាន​ការអនុ​ញ្ញា​ត​​ពី​រដ្ឋ​បាល​សូរិយោដី ដោយ​ប្រជាពលរដ្ឋ​អាច​ទាក់​ទង​​ការិ​​​យាល័យ​សូរិយោដី​ស្រុក​-​ក្រុង​-​ខ័ណ្ឌ ឬ​អាច​ទាក់​ទង​​​មកកាន់​មន្ទីរ​រៀបចំ​ដែន​ដី​ផ្ទាល់​តែម្តង​។ ​លោក​ថា សេវា​កាត់ឈ្មោះ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​មាន​ការកំណត់​ច្បាស់​លាស់ដូ​ច​ជា ​ដី​កសិករ​មួយ​​ក្បាលដី តម្លៃ​២០​ម៉ឺន​រៀល​ ឯ​ដី​លំនៅដ្ឋាន​ក្នុង​ក្រុង​មួយ​ក្បាលដី តម្លៃ​៤០​ម៉ឺន​​រៀលជា​ដើម​​។​


​លោកអនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី​ខេត្ត​កំពត​បាន​ប្រសាសន៍​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ទិញ​លក់ ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី ដោយ​ដឹងឮ​​ត្រឹម​ថ្នាក់មូលដ្ឋាន មិន​បាន​កាត់ឈ្មោះ ឬ​ផ្ទេរ​នៅ​រដ្ឋ​បាល​សូរិយោដី ពួកគាត់​នឹង​ជួប​បញ្ហា​ប្រឈម​ដូចជា​ ​មាន​ទំនាស់​ទៅ​ថ្ងៃក្រោយ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅតែ​ជា​ឈ្មោះ​ម្ចាស់​ដើម និង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផង​ដែរ​៕​

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise