សិស្ស​និទ្ទេសAដល់E ​ទទួល​​រង្វាន់​​លើក​​ទឹក​​ចិត្ត​​ពី​ឯក​ឧត្តម​​បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​

News 19 09 16 02

នៅខេត្តកំពតព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦ ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី ម៉ែន ស៊ីម៉ន​ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ជ័យ​លាភី​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា​២០១៦ ពី​និទ្ទេស​ A​ ដល់​និទ្ទេស​ E​ សរុប​ចំនួន​ ២,៧៣១នាក់។

News 19 09 16 03នៅ​ក្នុង​ឆ្នាំ​សិក្សា​២០​១៥​-២០​១៦​នេះ​ សម្រាប់​លទ្ធ​ផល​ប្រ​ឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​ សម័យ​ប្រ​ឡង​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៦​នេះ​។ មាន​បេក្ខ​ជន​មក​ប្រ​ឡង​សរុប​ ៤,៤៨៣​នាក់ ក្នុង​នោះ​ស្រី​ចំនួន​​២,១២១​​នាក់​។​ បេក្ខ​ជន​បាន​ប្រ​ឡង​ជាប់​សរុប ២,៧៣១​នាក់​ ក្នុង​នោះ​ស្រី​ចំនួន ១,៣៧៧​នាក់​ស្មើ​នឹង​​៦០,៩២​%​ (កើន​លើស​ពី​ឆ្នាំ​២០១៥​ ចំនួន​ ៥,៧១%)​។ គិត​តាម​និទ្ទេស​ និង​ការ​ជូន​រង្វាន់​ដែល​ជា​អំណោយ​​របស់​ឯក​ឧត្ដម​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​ ម៉ែន ស៊ី​ម៉ន ក្នុងនោះមាន៖

News 19 09 16 04
-និទ្ទេស​ A​ សរុប​ ១១​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ០៨​នាក់​ ម្នាក់ៗ​ទទួល​បាន​ម៉ូតូ​ហុង​ដា​ C100មួយ​គ្រឿង​ ពាន​មួយ​អម​ដោយ​ប្រាក់ ២០០​ដុល្លា។
-និទ្ទេស​ B​ សរុប​ ១២០​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៦០​នាក់​ ម្នាក់ៗ​ទទួល​បាន​ប្រាក់​ ២០​ម៉ឺន​រៀល​
-និ​ទ្ទេស​ C​ សរុប​ ២៧២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​ ១៤៣​នាក់​ ម្នាក់ៗ​ទទួល​បាន​ប្រាក់ ១៥​ម៉ឺន​រៀល
-និទ្ទេស​ D​ សរុប​ ៤៥៩​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ២៣៣​នាក់​ ម្នាក់ៗ​ទទួល​បាន​ប្រាក់​ ១០​ម៉ឺន​រៀល
-និទ្ទេស​ E​ សរុប​ ១,៨៦៩​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៩៣៣​នាក់​ ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ ៥ម៉ឺន​រៀល៕News 19 09 16 01

News 19 09 16 05

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise