ការប្រកាសចូលកាន់តំណែង​អភិបាល​និង​អភិបាល​រង​នៃ​គណៈ​អភិបាល​ក្រុង​កំពត​

News 13 10 16 01កាលពី​រសៀល ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ រដ្ឋបាល​ក្រុង​កំពត បាន​ធ្វើ​ពិធីប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល និងអភិបាលរង នៃ​គណៈ​ភិបាល​ក្រុងក្រោម​អធិបតីភាពឯក​ឧត្តម ​ចាន់​ ​ចេស្ដា​ អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​កំពត​។ បន្ទាប់ពី​លោក​ នាក់ ​សុ​វណ្ណា​រី អភិបាលក្រុង​កំពត​ក្នុង​តំណែង​ចាស់​ បាន​ធ្វើរ​បាយណ៍​អំពី​ស្ថានភាព​ទូទៅ​ និងវឌ្ឍសនភាពរីកចម្រើននៅក្នុង​ក្រុង​កំពត​នាពេល​បច្ចុប្បន្នរួចមក​។

News 13 10 16 02

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ដែល​អាន​ដោយ​លោក ណុប​ ​ច័ន្ទ​ដា​រិទ្ធ  នាយក​ទីចាត់ការ​គ្រប់គ្រងធនធានមនុស្ស​សាលាខេត្ត​កំពត​។ ទី​១-​ត្រូវបានសម្រេច​តែងតាំងលោក ​លាង​ ​រឿន​សុធី​ ឋានន្តរស័ក្ដិ​វរៈមន្ត្រី ថ្នាក់​លេខ​៤ ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​កំពត និង​ទី​២-​សម្រេចតែងតាំង​លោកស្រី ចាន់​ កញ្ញា ឋានន្តរស័ក្ដិអនុ​មន្ត្រីថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខតំណែងជា​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​កំពត​។

News 13 10 16 04

អង្គពិធី​បន្ទាប់ពី​លោក លាង​ ​រឿន​សុធី​ អភិបាលក្រុង​កំពត ដែល​ទើប​បាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ថ្មី បាន​មាន​ចំណាប់​អារម្មណ៍​ថ្លែង​អំ​គុណចំពោះ​រាជរដ្ឋាភិបាល​ ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ប្រគល់​ភារកិច្ច​តួនាទី​ជូន​លោក​ក៏​ដូច​ការប្ដេជ្ញាចិត្ត​ខិតខំ​បំពេញ​ភារកិច្ច​ បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​រួច​មក​។ ឯក​ឧត្តម​ ​ចាន់​ ​ចេស្ដា​ បាន​មានប្រសាសន៍​បញ្ជាក់​ថាៈ ការផ្លាស់ប្ដូរ​និង​តែងតាំងអភិបាល​និង អភិបាលរង​ក្រុង​កំពតនាពេលនេះ គឺជា​ដំណើរការ​ធម្មតា​ នៃ​មុខតំណែង​តួនាទី​ភារកិច្ច​របស់មន្ត្រីរាជការ​មុខងារ​សាធារណៈ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​ការផ្លាស់ប្ដូរដោយ​មូលហេតុ​មាន​កំហុសឆ្គង​អ្វី​ឡើយ​។

News 13 10 16 05

ឯ​ក​ឧត្តម ​ចាន់​ ​ចេស្ដា ក៏បានផ្ដាំផ្ញើ​ដល់​អភិបាល ​និង​អភិបាលរង​ក្រុង​កំពត ​ដែល​ទើប​តែងតាំង​ថ្មី ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ទាំងអស់ ត្រូវ​បន្ត​រួម​សហការ​គ្នា​ឲ្យបាន​កាន់តែ​ជិតស្និទ្ធ​ល្អ​ថែម​ទៀត ក្នុង​កិច្ច​កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​និង ខិតខំ​ថែរក្សា ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ ព្រមទាំង​ត្រូវ​ខិតខំ​ជម្រុញ​យកចិត្តទុកដាក់​ចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុង​ការរៀបចំ​សណ្ដាប់ធ្នាប់ សោភណភាព និង​អានា​ម័​យ​បរិស្ថន​ក្រុង​កំពត​ឲ្យបាន​កាន់តែ​មាន​លក្ខណៈ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត សំដៅ​រួមចំណែក​ធ្វើឲ្យ​ជីវភាព សុខមាលភាព​ប្រជាពលរដ្ឋ​យើង ​ឲ្យបាន​កាន់តែប្រសើរឡើង​ថែមទៀត​ផង​ដែរ​៕

News 13 10 16 06

​មុខតំណែង​អភិបាល និងអភិបាលរង នៃ​គណៈ​ភិបាល​ក្រុង

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise