ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ អាច​ទទួលបាន​សេវា​មួយ​ចំនួន​​ពី​អាជ្ញាធរ​ឃុំ​

EVAW 31 08 2016

​អាជ្ញាធរ​ទទួលបន្ទុក​កិច្ចការនារី​ឃុំ​ដំណាក់​កន្ទួត​ខាងត្បួង​ បាន​អោយដឹង​ថា ក្រៅ​ពី​ការអន្តរាគមន៍ ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​នឹង​ទទួលបាន​សេវា​មួយចំនួន​ពី​អាជ្ញាធរ​ឃុំ​ដូចជា ការបញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ការផ្តល់​សា​ហ៊ុយ​ធ្វើដំណើរ ការការពារ​សុវត្ថិភាព និង​ការសរសេរ​ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ​ស្រុក​។​


​លោកស្រី តឹប សារី​ម ទទួលបន្ទុក​កិច្ចការនារី និង​កុមារ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ "យើង​ធ្វើបាន​" ​របស់​ស្ថានីយ៍​វិទ្យុ​៩​មករា​ខេត្តកំពត​ថា នៅពេល​ដែល​ស្ត្រី​រងគ្រោះ​មកប្តឹង ឬ​អាជ្ញាធរ​បាន​ដឹង​ពី​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង អាជ្ញាធរ​នឹង​ចុះ​អន្តរាគមន៍​ភ្លាមៗ​។​ លោក​ស្រី​ថា ក្រៅ​ពី​ការអន្តរាគមន៍ ស្ត្រី​រងគ្រោះ​ក៏​នឹង​ទទួលបាន​សេវា​មួយចំនួន​ពី​អាជ្ញាធរ​ឃុំ​ផង​ដែរ ដូចជា​ការបញ្ជូន​ជនរងគ្រោះទៅ​ព្យាបាលរបួ​ស​​នៅ​មណ្ឌល​សុខភាព និង​ចេញថ្លៃ​​​ធ្វើដំណើរ​ជូន​គាត់​ផង​ដែរ​។

 

លោកស្រី​បន្ត​ថា អាជ្ញាធរ​នឹង​ជួយ​ការពារ​សុវត្ថិភាព​ជូន​ស្ត្រី​រងគ្រោះ ដោយ​អោយ​គាត់​ស្នា​ក់​នៅ​សាលាឃុំ ឬ​នៅ​ផ្ទះ​សាច់ញាតិ​បងប្អូន​របស់​គាត់ ប៉ុន្តែ​មាន​កំលាំង​ចាំ​ឃ្លាំមើល​នៅ​ទីនោះ​។​


​លោ​ស្រី​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​បាន​បន្ថែមទៀតថា អាជ្ញាធរ​ឃុំ​ក៏​នឹង​ជួយ​ជនរងគ្រោះ​អោយ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ថ្នាក់ស្រុក​ផង​ដែរ ប្រសិន​គាត់​ត្រូវការ​។​ លោកស្រី​បាន​​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា ប្រសិន​មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង សូម​រាយការណ៍​ទៅកាន់​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​៕


​អត្ថ​បទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise