ពលរដ្ឋ​មួយ​ចំនួននៅ​​​​ខេត្ត​​កំពត​​​យល់​​​ថា​​ ស្ត្រី​មាន​​គុណសម្បត្តិ​គ្រប់​គ្រាន់​​ធ្វើ​​ជា​​មេ​ភូមិ​​

TBP 06 02 2017

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​​បាន​លើក​ពី​គុណសម្បត្តិ​ស្ត្រី​ជា​មេភូមិ​ថា ស្ត្រី​ធ្វើជា​មេ​ភូមិ​គឺ​មាន​​ទំនាក់ទំនង​ល្អ​នៅ​មូលដ្ឋាន អាច​ដោះស្រាយ​បញ្ហា​ទំនាស់ផ្សេងៗ ដោយ​សន្តិវិធី​ព្រមទាំង​យល់​ពី​ស្ត្រី​បាន​ច្រើន​​​ជាង​​បុរស​។​


​​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ រស់​នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ បានលើកឡើង​ពីគុណសម្បត្តិ​មេភូមិ​ជា​ស្ត្រី​នៅ​មូលដ្ឋាន​អ្នក​ស្រី​ថា ពូកែ​ទំនាក់ទំនងជាមួយ​ប្រជាពលរដ្ឋ យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែលប្រជាពលរដ្ឋ​ជួបប្រទះ​នៅ​មូលដ្ឋាន ដូចជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រជាពលរដ្ឋ​ព្រមទាំង​មិន​ប្រកាន់​បក្សពួក ជា​មនុស្ស​ហ្មត់ចត់​ថែម​ទៀត​។​


​លោក​ស្រី​ ​អួ​ច បូរ អ្នកសម្របសម្រួល​សមាគមអាដហុក ប្រចាំ​​ខេត្ត​កំពត​ យល់​ថា  ស្ត្រី​ជា​មេភូមិ គឺ​ពិតជា​ផ្តល់​គុណសម្បត្តិ​ច្រើន​ដល់​មូលដ្ឋាន ព្រោះ​ស្ត្រី​គឺមានសមត្ថភាព​ដូច​ទៅ​នឹ​ង​បុរស​ដែរ ហើយ​ស្ត្រី​គឺ​យល់​ពី​សុខទុក្ខ​របស់​ស្ត្រី​បាន​ច្រើន សម្រប​សម្រួល​ករណី​អំពើហិង្សា​ដោយ​សន្តិវិធី​៕


​អត្ថ​បទៈ កញ្ញា សាន វិធី​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise