កត្តាប្រែប្រួលអាកាសធាតុបានធ្វើឱ្យកម្រិតទឹកភ្លៀងនៅខេត្តកំពតមានការហក់ឡើងខ្ពស់ បើប្រៀបធៀបនឹងឆ្នាំ២០២៤កន្លងទៅ។ ដើម្បីបង្ការទប់ស្កាត់ទឹកជំនន់ឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរខេត្តកំពត មន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួន និងចាត់វិធានការត្រៀមបម្រុងទុកជាមុន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងទឹកជំនន់នៅតាមដងព្រែកកំពង់បាយប្រចាំឆ្នាំ២០២៥ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំទុរេនខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) បានលើកឡើងថា ទំបន់វារីអគ្គិសនីកំចាយរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ដែលជាមរតករបស់ម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា ពិតជាមានសារៈប្រជោយន៍ច្រើនណាស់សម្រាប់ជាតិ និងជាពិសេសសម្រាប់ពលរដ្ឋខេត្តកំពត។ ទំនប់វារីអគ្គិសនីកំចាយបានផ្តល់នូវថាមពលអគ្គីសនី កាត់បន្ថយ និងបញ្ចៀសទឹកជំនន់លិចក្រុងកំពត និងឃុំមួយចំនួនរបស់ស្រុកទឹកឈូ ផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំ និងជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងបន្តចែកចាយទៅខេត្តព្រះសីហនុ ថែមទាំងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមដងព្រែកកំចាយ រហូតដល់ព្រែកកំពង់បាយក្រុងកំពតជាដើម។
លោកអភិបាលរងបានបន្តថា ទោះយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែបន្តយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចអំពីស្ថានភាពទឹកនៅទំនប់វារីអគ្គិសនី ពិសេសក្នុងរដូវវស្សា ព្រោះបច្ចុប្បន្នកត្តាប្រែប្រួលអាកាសធាតុបានធ្វើឱ្យកម្រិតកម្ពស់ទឹកក្នុងអាងមានការហក់ឡើងខ្ពស់នៅក្នុងរយៈពេលដ៏ខ្លី ដែលទាមទាឱ្យអាជ្ញាធរ មន្ទីរ-អង្គភាព ស្ថាប័នជំនាញ ក្រុមហ៊ុន វារីអគ្គិសនីកំចាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តកិច្ចសហការគ្នាល្អបន្តទៀត ដើម្បីទ្រសភាពការ និងបញ្ចៀសទឹកជំនន់ដែលអាចនឹងកើតឡើងឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមរម្លឹកថា បន្ទាប់ពីសាងសង់ទំបន់វារីអគ្គិសនីកំចាយរួចមក ក្រុងកំពត និងស្រុកទឹកឈូ មិនដែលមានទឹកជំនន់ដែលបង្កឱ្យមានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចកាលពីពេលមុននោះទេ ហើយពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកទេសនៃការបើកទ្វាររំដោះទឹក និងការគ្រប់គ្រងស្ថានភាពកម្ពស់ទឹកហូរចូលអាងស្តុកមានភាពល្អប្រសើរឡើងៗ ដែលអាចបញ្ចៀសបាននូវទឹកជំនន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមមន្ត្រីបច្ចេកទេស ទ្វាររំដោះទឹកទំនប់វារីអគ្គិសនីកំចាយ នឹងត្រូវបើកនៅពេលកម្ពស់ទឹកហក់ឡើងដល់ ១៤៨ម៉ែត្រ ដើម្បីរក្សាសុវត្ថិភាពទំនប់ និងការផលិតថាមពលអគ្គិសនីឱ្យមានស្ថិរភាព៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments