Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រមណីយដ្ឋានដូងទេខេត្តកំពតទាក់ទាញទេសចរទៅកម្សាន្តច្រើនក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី

នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទោះបីជាមានភ្ញៀងធ្លាក់ច្រើនក៏ដោយ ក៏រមណីយដ្ឋានដូងទេខេត្តកំពត នៅតែស្រូបទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករទៅកម្សាន្ត។ ភ្ញៀវទេសចរបានលើកឡើងថា ដូងទេ មានទេសភាពស្អាត អនាម័យបរិស្ថានល្អ  ម្ហូបអាហារឆ្ងាញ់  និងមានកម្មភាពកម្សាន្តលើទឹកច្រើន ហើយគ្រប់សេវាកម្មល្អប្រសើរ និងមានតម្លៃសមរម្យ។ ខណៈដែលអាជីវករថា ចូលឆ្នាំពីរថ្ងៃនេះ ភ្ញៀវមកច្រើន ការលក់ដូររបស់គាត់ក៏ដាច់គួរសមដែរ។

ភ្ញៀវទេសចរមកពីខេត្តកែប និងស្វាយរៀង បានលើកឡើងថា រមណីយដ្ឋានដូងទេ រៀបចំបានស្អាត មានអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ល្អ  មានកន្ហែងផ្ញើរថយន្ត ម៉ូតូ សមរម្យ ពិសេសមានកងកម្លាំង និងឆ្មាំការពារសន្តិសុខ និងសុវត្ថិភាព សម្រាប់ក្មេង និងទេសចរលេងកម្សាន្តកីឡានៅលើដងព្រែកទៀតផង។ ភ្ញៀវទេសចរបានបន្តថា រមណីយដ្ឋាន ដូងទេ សម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ មានអនាម័យនរិស្ថានស្អាត ទេសភាពដងព្រែកក៏ស្អាត ព្រមទាំងសេវាកម្មល្អប្រសើរ ហើយចំពោះតម្លៃវិញក៏សមរម្យ។

អាជីវករលក់ដូរនៅតូបតាមផ្លូវចូលរមណីយដ្ឋានដូងទេ បានប្រាប់ឱ្យដឹងថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរមកលេងដូងទេច្រើន ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ហើយការលក់ដូររបស់ពួកគាត់ ក៏ដាច់គួរសមដែរ។ អាជីវករបានបន្តថា បើភ្ញៀវទេសចរចង់ទទួលទានផ្លែឈើធម្មជាតិពិតៗ សូមអញ្ជើញមកកម្សាន្តនៅដូងទេ ហើយមិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទានទេ គឹលក់ក្នុងតម្លៃដដែលមិនដំឡើងថ្លៃទេ។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា រមណីយដ្ឋាន ដូងទេ ជាគោលដៅទេសចរណ៍សំខាន់មួយរបស់ខេត្តកំពត ភ្ញៀវភាគច្រើនមកលេងខេត្តកំពត តែងតែទៅលេងតំបន់ទឹកឈូ រមណីយដ្ឋានទឹកធ្លាក់តាដា រមណីយដ្ឋានទឹកឈូ ពិសេសរមណីយដ្ឋានដូងទេតែម្តង។ ហើយមិនថាថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាទេ រមណីយដ្ឋានដូងទេ តែងតែមានប្រជាប្រិយភាព និងមានភាពទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments