ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តកំពតរួមមាន ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ គណៈអភីបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ុម សុីណាត ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត៕
0 Comments