លោកអភិបាលក្រុងបានបន្តថា ក្រុងកំពតជាក្រុងមួយដែលទទួលបានពានរង្វាន់ ទីក្រុងស្អាត ផ្ការំដួលបីទងបីឆ្នាំជាប់ៗគ្នាដែលនេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពត ការទទួលបាននេះក៏ដោយសារតែទីក្រុងយើងស្អាត ហើយការងារទីក្រុងស្អាតនេះ គឺកើតឡើងបានក៏ដោយការមានការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋក្នុងការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ ហើយអ្វីដែលមិនអាចខ្វះបានក្នុងកិច្ចការងារនេះគឺបុគ្គលិកប្រមួលសំរាម និងបុគ្គលិកសម្អាតអនាម័យរបស់ក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន ដែលបានចូលរួមយ៉ាងសកម្មគ្រប់ពេល ពិសេសថ្ងៃបុណ្យទានធំៗ។
ក្នុងឱកាសនោះ លោក លាង រឿនសុធី អភិបាលក្រុងក៏បានថ្លែងកោតសរសើរចំពោះលោក សួន សុភ័ក្រ្ត នាយកក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន និងបុគ្គលិកប្រមូលសំរាមទាំងអស់ ពិសេសបុគ្គលិកសម្អាតអនាម័យជាស្ត្រី ដែលកន្លងមកបានខិតខំលះបង់ពេលវេលា មិនថាភ្លៀង ខ្យល់ ក្តៅយ៉ាងណា ឬលំបាកយ៉ាងណាក៏នៅតែខិតខំចូលរួមប្រមូលសំរាម និងសំអាតក្រុងកំពតអោយបានស្អាត និងមានសោភណ្ឌភាពស្អាត ដើម្បីជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពត។
ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងក៏បាននាំយកអំណោយរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ចែកជូនបុគ្គលិកក្រុមហ៊ុនសម្អាតអនាម័យក្រុងចំនួន ៨២នាក់ និងគ្រួសារក្រីក្រខ្វះខាតចំនួន ១០គ្រួសារ ដែលរួមមាន៖ អង្ក ២០គីឡូករុម នឹងទឹកសុទ្ធ ១កេសផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments