Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការផ្តល់នូវពុទ្ធឱវាទតាមរយៈព្រះសង្ឃអាចចូលរួមកាត់បន្ថយនូវអំពើហិង្សានិងអំពើអបាយមុខនានាបានយ៉ាងល្អប្រសើរ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធមហាកុដិមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវត្តវង្សកដ្ឋបុរី (ហៅវត្តព្រៃថ្មី) ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

មានមតិសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយប្រទេសមានសុខសសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្របានដើរតួនាទីយ៉ាងសំខានទន្ទឹមគ្នាជាមួយអាណាចក្រដែលមិនអាចខ្វះបាន ហើយប្រជាពលរដ្ឋកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវពុទ្ធឱវាទរបស់ព្រះពុទ្ធ ដែលបានធ្វើឱ្យពលរដ្ឋចេះស្រឡាញ់គ្នា ចេះគោរពគ្នា ចេះឱ្យតម្លៃគ្នាទៅវិញទៅមក។ យ៉ាងណាម៉ិញដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់នូវពុទ្ធឱវាទ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ព្រះសង្ឃគ្រប់ឋានានុក្រម ជួយចំណាយពេលវេលាដើម្បីផ្តល់នូវពុទ្ធឱវាទអប់រំល្អៗដល់ប្រជាពលរដ្ឋ ព្រោះថា ប្រសិនបើពលរដ្ឋមានការយល់ដឹងច្រើន គឺអាចូលរួមកាត់បន្ថយបាននូវអំពើហិង្សា ជម្លោះផ្សេងៗ កាត់បន្ថយអំពើអបាយមុខ ដែលទាំងនេះហើយអាចនឹងជួយឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសពិតជាមានសំណាងខ្លាំងណាស់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ថ្នាក់ដឹកនាំដ៏ល្អ ថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់ ដែលបានរំដោះជាតិមាតុភូមិ និងប្រជាជនចេញពីភ្នក់ភ្លើងសង្គ្រាមដ៏ខ្មៅងងិត និងនាំយកមកនូវសុខសន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូធារ និងសុខសាន្ត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





























Post a Comment

0 Comments