Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការលើកកម្ពស់វិស័យទេសចរណ៍នៅតាមសហគមន៍ជាផ្នែកដ៏សំខាន់មួយដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល

ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញសេចក្តីសប្បាយរីករាយដែលសហគមន៍របស់ខ្លួនទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានគម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍ឱ្យកាន់តែទាក់ទាញជាងមុន។ ប្រធានសហគមន៍ និងភ្ញៀវទេសចរយល់ឃើញថា ការធ្វើដូច្នេះដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរ នឹងជាជំហានដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល។

ប្រធានសហគមន៍នេសាទត្រពាំងសង្កែ លោក ស៊ឹម ហ៊ីម បានប្រាប់ឱ្យដឹងថា លោកនិងប្រជាសហគមន៍សប្បាយចិត្តយ៉ាងខ្លាំងដោយសារ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត គឺឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសហការសម្របសម្រួលពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលជំរុញវិស័យទេសចរណ៍ជាច្រើនទៀត។ លោកបានបន្តថាគម្រោងផ្លូវបេតុងមួយខ្សែ ចំណតរថយន្ត រួមនឹងសមិទ្ធផលនានាដែលបំរើដល់វិស័យទេសចរណ៍ក្នុងសហគមន៍របស់លោកនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួតសម្រាប់ឱ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែមដើម្បីទាញយកប្រាក់ចំណូលប្រចាំថ្ងៃ។

ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា លី កញ្ញា បានបង្ហាញការយល់ឃើញថា សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញស្រាប់ ហើយប្រសិនបើមានការជួយឧត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលបែបនេះទៀត វាកាន់តែល្ពប្រសើរ។ កញ្ញាយល់ឃើញថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពិសេសខ្លាំង ព្រោះពលរដ្ឋគ្រប់ទីកន្លែង មិនថាតំបន់ជនដាច់ស្រយាល ក៏បាននិងកំពុងទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអាចឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

តាមការបញ្ជាក់ សហគមន៍នេសាទត្រពាំងសង្កែ មានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង ដែលមកដល់បច្ចុប្បន្ននេះសហគមន៍បានដាំបន្ថែមដើមកោងកាងបន្ថែមបានចំនួនជាង ៣០ម៉ឺនដើម ហើយជាគោលការណ៍ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឱ្យបាន ២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រីនៅឆ្នាំ២០២៥នេះ ត្រូវពង្រីកឱ្យបានប្រមាណ ៣០០បែ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments