Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតជំរុញឱ្យសមាជិកាទាំងអស់ខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដែលមានសក្តានុពលក្នុងសង្គម

ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានធ្វើការជំរុញដល់សមាជិកាដែលស្ថិតក្នុងវ័យសិក្សាទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រស្រូបយកចំណេះដឹងឱ្យបានពូកែ ហើយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដែលមានសក្តានុពលក្នុងសង្គម។

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកកាបូបដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិកា និងគ្រូបង្គោលចំនួន ៦សាលា ដែលស្ថិតក្នុងក្រុងកំពត ស្រុកទឹកឈូ និងក្រុងបូកគោ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិកា និងគ្រូបង្គោលទាំងអស់ដែលបានចូលរួមក្នងថ្ងៃនេះ។ ជាមួយគ្នានេះលោកជំទាវប្រធានក្រុមប្រឹក្សាសមាគម ក៏បានកោតសរសើរដល់សមាជិកា និងគ្រូបង្គោលទាំងអស់ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីចូលរួមក្នុងការងារសង្គមក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត  ក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់សមាជិកាទាំងអស់ដែលកំពុងស្ថិតក្នុងវ័យសិក្សា ត្រូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រយកចំណេះដឹង ហើយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដែលមានសក្តានុពលក្នុងសង្គម ស្របទៅតាមគោលដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងលើការលើកកម្ពស់ដល់កុមារី យុវតី និងស្រី្ត ក្នុងការទទួលបានការអប់រំអោយបានកាន់តែខ្ពស់កាន់តែប្រសើរ។

យោងតាមរបាយការណ៍របស់ លោកស្រី គង់ ទិត្យធីតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានឱ្យដឹងថា កាបូបដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ចែកជូនសមាជិកា និងគ្រូបង្គោលនាពេលនេះមានក្រុង-ស្រុកចំនួន៣ ក្នុងនោះរួមមាន៖ ក្រុងកំពតមានពីរសាលា គឺសាលាបឋមសិក្សាកំពតក្រុង មានសមាជិកាចំនួន ២២នាក់ គ្រូបង្គោល ២នាក់ សរុប ២៦នាក់, អនុវិទ្យាល័យកំពតក្រុង មានសមាជិកាចំនួន ៥៤នាក់ គ្រូបង្គោល ៧នាក់ សរុប ៦១នាក់, ស្រុកទឹកឈូមានពីរសាលា គឺសាលាបឋមសិក្សាក្បាលរមាស មានសមាជិកាចំនួន ១៣នាក់ គ្រូបង្គោល ៤នាក់ សរុប ១៧នាក់, អនុវិទ្យាល័យរណឫទ្ធិ មានសមាជិកាចំនួន ៤៣នាក់ គ្រូបង្គោល ៦នាក់ សរុប ៤៩នាក់, ក្រុងបូកគោមានពីរសាលា គឺសាលាបឋមសិក្សារស្មីខេមរៈ មានសមាជិកាចំនួន ៣០នាក់ គ្រូបង្គោល ២នាក់ សរុប ៣២នាក់, អនុវិទ្យាល័យ សម្តេច ហ៊ុន សែន រលួស មានសមាជិកាចំនួន ៣០នាក់ គ្រូបង្គោល ២នាក់ សរុប ៣២នាក់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



























Post a Comment

0 Comments