ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រាលកៅស៊ូ បេតុងសមិទ្ធផលទេសចរណ៍ប្លែកៗគួរអោយទាក់ទាញបានលេចចេញជារូបរាង រួមមាន៖ ឆ្នេរខ្សាច់កម្សាន្តបីកន្លែងក្នុងខេត្តនរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រជាដើម ដែលបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាបន្តបន្ទាប់។ មិនទាន់បានយូរប៉ុន្មានផង រដ្ឋបាលខេត្តកំពត បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀតដែលអាចនិយាយបានថាមិនទាន់មានទេនៅក្នុងប្រទេសកម្ពុចាសម្រាប់សមិទ្ធផលទេសចរណ៍ថ្មីមួយនេះ គឺទឹករាំតាមភ្លេងអមដោយភ្លើងពណ៌។
សមិទ្ធផលទេសចណ៍ថ្មីមួយនេះនឹងធ្វើការតម្លើងរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខដើម្បីទទួលភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តកំពត។ ទឹករាំតាមបទភ្លេងនេះមានរបៀបនៃការលេងតាមចង្វាក់ភ្លេងបទចម្រៀងដែលពាក់ព័ន្ធនិងសក្តានុពលទេសចរកុនុខេត្ត និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសជាច្រេីនក្បាច់ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរប្លែកភ្នែក និងប្លែកអារម្មណ៍។
ទន្ទឹមនឹងការអភិវឌ្ឍន៍ខេត្ត និងបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋានក្នុងខេត្តកំពត បានសំដែងការត្រេកអរ និងគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញនូវគោលនយោបាយថ្មីៗ សម្តេចនាយករដ្ឋមន្ត្រីក៏បានដាក់ចេញនូវកិច្ចចង្អុលការដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត ដែលជាខេត្តគោលដៅទេសចរណ៍ ត្រូវខិតខំពង្រីក កែច្នៃតំបន់ទេសចរណ៍ដែលមានស្រាប់ អភិវឌ្ឍន៍បន្ថែមថ្មី ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តកាន់តែច្រើន ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments