Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតអំពាវនាវដល់ពលរដ្ឋទិញដីក្រុមហ៊ុន ជា សារ៉ន ឱ្យមកដាក់ពាក្យស្នើសុំកាត់ឈ្មោះនៅសប្តាហ៍ក្រោយនេះ

អភិបាលខេត្តកំពតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញដី និងទិញតូបពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះចាប់ពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះតទៅនៅសាលាខេត្តកំពត  ដោយភ្ជាប់មកជាមួយនូវកន្ទុយសន្លឹកបង់ប្រាក់ផង ខណៈដែលពាក្យស្នើសុំក្រុមការងារ នឹងចែកជូននៅទីតាំងទទួលពាក្យ (អគារមហាជន) សាលាខេត្តតែម្តង។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន ដើម្បីជម្រាបជូនយន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា ស្ថិតនៅក្នុងបរិវេណ វត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក។
   
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោយពីបានដោះស្រាយនៅវត្តឈូក ដើម្បីដាក់ក្រុមហ៊ុន ជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់ តុលាការក៏បានបង្កកទ្រព្យសម្បត្តិ និងបានឃាត់ខ្លួនជួរថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ។ ហើយដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនិងឯកឧត្តម លាង សំណាត់ ប្រធានសាលាដំបូងខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងនោះ បានសហការគ្នាទប់ស្កាត់បានទាន់ពេលវេលាតាមនិតិវិធីច្បាប់។ ក្រោយពីតុលាការបានស្រាវជ្រាវត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ជា សារ៉ន និងទទួលបានលទ្ធផលសព្វគ្រប់ហើយនោះ ក្រសួងក៏បានធ្វើរបាយការណ៍គោរពជូនទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងយន្តការនៃការដោះស្រាយផងដែរ។ សម្តេចក៏បានចារឱ្យក្រសួងយុត្តិធម៌ អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធមុខការ ហើយក៏បានសម្រចនូវយន្តការដោះស្រាយចំនួន៣នៅថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យន្តការទាំង៣នោះរួមមាន៖ ទី១.បងប្អូនប្រជាពលរដ្ឋដែលបានទិញដីពីក្រុមហ៊ុន ជា សារ៉ន ទាំងបង់លុយគ្រប់ និងមិនទាន់គ្រប់ ត្រូវយកកន្ទុយសន្លឹកបង់លុយភ្ជាប់ជាមួយពាក្យស្នើសុំដើម្បីដាក់មកកាន់ស្ថាប័នច្បាប់ ដើម្បីរៀបចំផ្ទេរដីជូន, ទី២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការទិញតូប ក៏អនុវត្តន៍ដូចនឹងយន្តការទី១ដែរ, ទី៣.ក្នុងករណីដីឡូតិ៍ដែលបង់លុយហើយមិនទាន់គ្រប់ក៏តម្រូវឱ្យទៅដាក់ពាក្យស្នើសុំបង់បន្ត ហើយគណនីដែលត្រូវបង់ចូលគឺនឹងប្រើគណនីរបស់សាលាដំបូងខេត្ត, ហើយទីតាំងដែលចែកពាក្យ និងទទួលពាក្យគឺស្ថិតនៅក្នុងរោងមហាជនក្នុងបរិវេណសាលាខេត្តកំពត។

គួររំលឹកថាណុំរឿងក្រុមហ៊ុន ជា សារ៉ន រៀលធី  ពាក់ព័ន្ធនឹងប្រជាពលរដ្ឋរងគ្រោះជាង ៥ពាន់គ្រួសារ ហើយសាលាដំបូងខេត្តកំពត នៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤  បានចេញសេចក្តីប្រកាសសម្រេចដែលតម្រូវឱ្យ ១.បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី។ ២.បង្កកអចលនវត្ថុ(ដី)ចំនួន ១.៧៩១ក្បាលដី និង ៣.បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments