Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសមាគមនារីខេត្តកំពត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងសិស្សានុសិស្សក្នុងខេត្តកំពត ជាង ១ពាន់អង្គ/នាក់ បានចូលរួមក្នុងពិធីបុណ្យមាឃបូជា

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត  រួមនឹងព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ១ ០០០អង្គ/នាក់ បានចូលរួមពិធីបុណ្យមាឃបូជា ដែលរៀបចំធ្វើឡើងនៅប្រាសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត នៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានថ្លែងឱ្យដឹងថា បុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលប្រជាពុទ្ធបរិស័ទដែលកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានបញ្ជាក់ថាការរៀបចំពិធីបុណ្យសាសនានេះឡើងបានគឺដោយសារប្រទេសជាតិយើងបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារកត្តាសុខសន្ដិភាពនេះហើយទើបយើងមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពដែលរកបានដោយលំបាកនេះឱ្យស្ថិតស្ថេរគង់វង្សជានិរន្ត៍ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋទាំងមូលកាន់តែរីកចម្រើន។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានឱ្យដឹងថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ៣យ៉ាង៖ ទី១.ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើចតុអង្គសន្និបាត។ ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ។ ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់។  លោកប្រធានមន្ទីរបានបន្តថា ពិធីបុណ្យមាឃបូជាក្នុងឆ្នាំនេះបានបា្ររព្ធធ្វើឡើងប្រកបដោយសេចក្តីជ្រះថ្លាពីសំណាក់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ដែលក្នុងពិធីបុណ្យនេះក៏មានពិធីរាប់បាត្រព្រអសង្ឃចំនួន ៥០០អង្គផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
























Post a Comment

0 Comments