ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្តកំពត បានសម្តែងការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”។ ពួកគាត់យល់ថាតាមរយៈកម្មវិធីចែកដីនេះ និងជួយឱ្យពលរដ្ឋទីទាល់ក្រមានដី មានផ្ទះ និងមានមុខរបរសមរម្យ ពោលគឺមានជីវិតថ្មីក្នុងសេចក្តីសង្ឃឹម។
ប្រជាពលរដ្ឋនៅ ឃុំត្រពាំងព្រីង និងឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវ កម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ព្រោះពួកគាត់ ចង់ឃើញអ្នកដែលអត់មានដីពិតប្រាកដ មានដីធ្វើកសិកម្ម មានមុខរបរត្រឹមត្រូវ និងមានផ្ទះសំបែងដោយខ្លួនឯង ក៏ដូចជារួមគ្នាការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិនៅតំបន់ដែលរាជរដ្ឋាភិបាលផ្តល់ដីឱ្យនោះផងដែរ។ ប្រជាពលរដ្ឋបានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋ ពិសេសមានចិត្តស្រឡាញ់ប្រជាពលរដ្ឋ ដឹងពីទុក្ខធុរៈប្រជាពលរដ្ឋដែលក្រីក្រហើយបានចែកដីជូនពួកគាត់។ ពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចធិបតី ដែលបានគិតគូរដល់ប្រជាពលរដ្ឋដែលក្រីក្រ ខ្វះខាតពិតប្រាកដ។ចំណែក មេឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត លោក សំ ប៉ិច បានឱ្យដឹងថា ការងារពាក់ព័ន្ធនឹងកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” អាជ្ញាធរឃុំបានដឹង និងក៏បានបង្កើតគណៈកម្មការដើម្បីធ្វើការផ្សព្វផ្សាយមុនមួយជំហ៊ានរួចហើយ។ លោកមេឃុំបានបន្តថា អាជ្ញាធរឃុំនឹងរង់ចាំទទួលពាក្យសុំដីពីប្រជាពលរដ្ឋដែលក្រីក្រ ចាប់ពីខែក្រោយនេះ ហើយក្នុងនាមអាជ្ញាធរសប្បាយចិត្តយ៉ាងខ្លាំង និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញកម្មវិធីនេះឡើង ក្នុងន័យដើម្បីជួយប្រជាពលរដ្ឋក្រីក្រឱ្យមានសង្ឃឹម មានដី មានផ្ទះ និងអាចប្រកបមុខរបរចិញ្ចឹមជីវិតបានស្រួល។
សូមបញ្ជាក់ថា ឃុំត្រពាំងព្រីងមាន ៤ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ២១៧៣គ្រួសារ ក្នុងនោះមានពលរដ្ឋក្រីក្រប្រភេទ១ ចំនួន ១៧គ្រួសារ ក្រីក្រប្រភេទ២ ចំនួន ១៥៩គ្រួសារ ហើយក្នុងនោះពលរដ្ឋដែលអត់មានដី (រស់នៅលើដីរដ្ឋ ដីប្រឡាយជាដើម) ចំនួន ១០គ្រួសារ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments