Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិនឧទ្យានជាតិព្រះមុនីវង្សបូកគោមានទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តច្រើន

បន្ទាប់ពីប្រារព្ធពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីជនជាតិចិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ថ្ងៃម្សិលមិញជាថ្ងៃទី១ នៃការចេញធ្វើដំណើរកម្សាន្តរបស់ទេសចរ និងបងប្អូនដែលជាប់សែស្រឡាយចិន។ ជាក់ស្តែងភ្ញៀវទេសចរជាតិដែលភាគច្រើនជាប់សែស្រឡាយចិនបាននាំគ្នាមកដើរកម្សាន្តច្រើននៅរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ ព្រោះពួកគាត់ចូលចិត្តទេសភាព បរិយាកាស អាកាសធាតុ ពិសេសមានជំនឿលើបារមីរបស់លោកយាយ ម៉ៅ និងព្រះអង្គវត្តសំពៅប្រាំ ថាស័ក្តិសិទ្ធ។ 

ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន មកពីរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ពួកគាត់តែងតែនាំគ្រួសារមកលេងភ្នំបូកគោជារៀងរាល់ខែចូលឆ្នាំចិន ព្រោះទីនេះមានទេសភាពស្អាត បរិយាកាសបរិសុទ្ធល្អ អាកាសធាតុត្រជាក់ស្រួល។ ម្យ៉ាងទៀតភ្នំបូកគោ ក៏មានកន្លែងស័ក្តិសិទ្ធសម្រាប់បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន និងសម្រេចបំណងប្រាថ្នាផ្សេងៗ ពិសេសបារមីលោកយាយ ម៉ៅ និងព្រះអង្គនៅវត្តសំពៅប្រាំជាដើម។ ពួកគាត់ថាភ្នំបូកគោពិតជាកន្លែងពិសេស ដែលអាចព្យាបាលជំងឺតាន់តឹងផ្លូវអារម្មណ៍បាន។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ថ្ងៃម្សិលមិញជាថ្ងៃទី១ ដែលបងប្អូនខ្មែរជាប់សែស្រឡាយចិនបាននាំគ្នាចេញធ្វើដំណើរកម្សាន្ត។ ហើយតាមការពិនិត្យជាក់ស្តែងខេត្តកំពត មានទេសចរណ៍មកកម្សាន្តច្រើន ពិសេសគឺភ្នំបូកគោចាប់ពីម៉ោងជាង ១០ព្រឹក ដោយមានរថយន្ត និងម៉ូតូបានធ្វើដំណើរឡើងទៅកាន់តែច្រើន។ លោកបានបញ្ជាកថា រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ខ្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ព្រោះពួកគាត់ជឿលើបារមីលោកយាយ ម៉ៅ និងព្រះអង្គនៅវត្តសំពៅប្រាំ ថាអាចជួយធ្វើឱ្យបំណង់ប្រាថ្នារបស់ពួកគាត់បាសម្រេចតាមបំណង។ លោកបន្ថែមថា ដោយឡែកនៅតាមរមណីយដ្ឋានផ្សេងៗទៀត ពិសេសបណ្តុំតំបន់ទេសចរណ៍ទឹកឈូ ក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តច្រើនផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments