Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាំយកអំណោយចែកជូនសិស្សានុសិស្ស ១៤២នាក់ក្នុងខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកអំណោយចែកជូនដល់សិស្សានុសិស្ស សាលាបឋមសិក្សា អំពួច ក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានពាំនាំមកនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលធ្លាប់បានផ្តួចផ្តើម និងចូលរួមជាមួយលោកជំទាវក្នុងការកសាងសាលារៀន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវប្រធានកត្តិយសសមាគមនារីខេត្តកំពត ក៏បានសំដែងនូវក្ដីនឹករលឹកចំពោះលោកគ្រូ អ្នកគ្រូ ពិសេសកូនក្មួយសិស្សានុសិស្សទាំងអស់ ព្រោះកន្លែងនេះជាកន្លែងដែល លោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន បានរៀបចំកសាង និងមានការឧបត្ថម្ភជាបន្តបន្ទាប់ ព្រោះដោយតែសាលានេះគឺស្ថិតនៅតំបន់ទីដាច់ស្រយាលពីទីរួមខេត្ត។

ក្នុងឱកាសនោះផង លោកជំទាវក៏បាននាំយកនូវអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនចែកកូនក្មួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលកំពុងរៀន និងបង្រៀននៅសាលាបឋមសិក្សាអំពួច ដែលសម្ភារៈទាំងនោះរួមមាន៖ សម្រាប់សិស្សានុសិស្សចំនួន ១៤២នាក់ ក្នុងម្នាក់ទទួលបាន សំលៀកបំពាក់សិស្ស ១ឈុត កាតាបស្ពាយ១ សៀវភៅ ០៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម ប្រដាប់ខួងខ្មៅដៃ១ ច្រាស់ដុសធ្មេញ១ ដោយឡែកលោកគ្រូ អ្នកគ្រូ ទទួលបានថវិកាក្នុងម្នាក់ៗ ១០មុឺនរៀល និងសារ៉ុងចំនួន១ផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















































Post a Comment

0 Comments