Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្ដម កែវ រតនៈ៖ កម្ពុជាពិតជាកំពុងតែបន្តបោះជំហ៊ានទៅមុខមិនមែនថយក្រោយដូចក្រុមមួយក្តាប់តូចថានោះទេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ក្នុងនាមជារដ្ឋមន្ត្រី តំណាងឱ្យគណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សូមធានាថារាជរដ្ឋាភិបាលកម្ពុជា ពិតជាកំពុងប្រឹងប្រែង ហើយពិតជាកំពុងរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបត្រឡប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែន និងថាកម្ពុជាពិតជាកំពុងតែបន្តបោះជំហ៊ានទៅមុខ មិនមែនដើរថយក្រោយដូចក្រុមប្រឆាំងមួយក្តាប់តូចថានោះទេ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីការអភិវឌ្ឍន៍រីកមច្រើនលើវិស័យរ៉ែ និងថាមពល ពិសេសេវិស័យរោងចក្រផលិតស៊ីម៉ងត៍នៅក្នុងខេត្តកំពត ដើម្បីយកមកបង្ហាញថា កម្ពុជាពិតជាកំពុងតែបន្តបោះជំហ៊ានទៅមុខមិនមែនដើរថយក្រោយដូចក្រុមប្រឆាំងមួយក្តាប់តូចថានោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានខិតខំប្រឹងប្រែង ដាក់ចុះនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងការសម្របសម្រួលធានាជូនដល់វិស័យឯកជន ដើម្បីធានារក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អសម្រាប់ប្រទស និងប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា នៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងរៀបចំផែនការស្ថាបនាសួនច្បារកម្សាន្តដ៏ទាក់ទាញមួយនៅរមណីយដ្ឋានទឹកឈូ ស្ថិតក្នុងស្រុកទឹកឈូ ជូនដល់ពលរដ្ឋខេត្តកំពត ហើយក៏ធានាផងដែរថា សម្ភារៈសំណង់របស់កម្ពុជានៅតែមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ ហើយមិនឱ្យដំឡើងថ្លៃខុសរបៀបនោះទេ។

បើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលបានប្រមូលសួយសារអាករពីវត្ថុធាតុដើម មានដី ថ្ម និងរ៉ែផ្សេងៗ បានជិត ១០០លានដុល្លា គឺមានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments