Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតលើកទឹកចិត្តសមណសិស្សប្រឡងឱ្យជាប់ដើម្បីបន្តការសិក្សាឱ្យកាន់តែខ្ពស់

អភិបាលខេត្តកំពតបានបញ្ជាក់ថា ព្រះសង្ឃដើរតួសំខាន់ណាស់នៅក្នុងការអប់រំ ផ្សព្វផ្សាយពុទ្ធឱវាទដល់ពុទ្ធបរិស័ទ ឱ្យស្គាល់បុណ្យ បាប អាក្រក់និងល្អ សនិងខ្មៅ រក្សាបាននូវសន្តិភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងសន្តិភាពនៅក្នុងសង្គមជាតិផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តដល់សមណសិស្ស ឱ្យយកចិត្តទុកដាក់ប្រឡងឱ្យជាប់ ដើម្បីមានសិទ្ធិអាចបន្តការសិក្សាឱ្យបានកាន់តែខ្ពស់ និងក្លាយជាធនធានមនុស្ស និងធនធានជាតិ នៅពេលអនាគត។

ថ្លែងនៅក្នុងពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ នៅក្នុង មណ្ឌលវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបាននោះទេ។ ហើយនៅក្នុងពុទ្ធចក្រ ព្រះសង្ឃជាតួអង្គសំខាន់នៅក្នុងការអប់រំ ផ្សព្វផ្សាយនូវពុទ្ធឱវាទដល់ប្រជាពុទ្ធបរិស័ទឱ្យមានសម្បទាជាមនុស្ស (គិតត្រូវ និយាយត្រូវ ធ្វើត្រូវ ចិញ្ចឹមជីវិត្តត្រូវ) រក្សាបាននូវសុខសន្តិភាពនៅក្នុងសង្គម។ ដូច្នេះសមណសិស្សដែលបានមកចូលរួមប្រឡងនាពេលនេះ ត្រូវខិតខំប្រឹងប្រែងប្រឡងឱ្យជាប់ ដើម្បីបានបន្តការសិក្សាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។


ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ នៅក្នុងមណ្ឌលវត្តជុំគ្រៀល មានសមណសិស្សដាក់ពាក្យប្រឡងចំនួន ១៧១អង្គ ក្នុងនោះខេត្តកំពត ចំនួន ១៤៧អង្គ និងនិមន្តមកពី ខេត្តព្រះសីហនុ ចំនួន ២៤អង្គ បានចែកចេញជា ០៧បន្ទប់។ ការប្រឡងនេះមានរយៈពេល ២ថ្ងៃ បានចែកចេញជា ០៦វិញ្ញាសា លើមុខវិជ្ជាចំនួន១០ គឺៈ ភាសាបាលី និងវេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្ត្រអនុវត្តន៍ ប្រវត្តិ ភូមិ ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និងគណិតវិទ្យា។ ចំណែកឯវិញ្ញាសាចេញដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា បានសម្រេចយកនូវមុខវិជ្ជាប្រឡងទាំងអស់។ ហើយចំពោះសមណសិស្ស ដែលបានប្រឡងជាប់ពេលនេះ នឹងត្រូវទទួលបានសិទ្ធិដាក់ពាក្យប្រឡង បន្តចូលរៀនថ្នាក់ទី៧ នៃសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលកំពត៕


អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments