ថ្លែងនៅក្នុងពិធីបិទសន្និបាទបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍រំលេចនូវស្នាដៃសំខាន់ៗ ដែលរាជរដ្ឋាភិបាល សម្រេចបាននៅឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឆ្លាតវៃ របស់សម្តេចបហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានណែនាំដល់កម្លាំងនគរបាលជាតិ ឲ្យបង្កើការយកចិត្តទុកដាក់ក្នុងការរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម ដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងស្នងការខេត្តខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យបន្តខិតខំធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបង្ហាញថា ការងារគ្រប់គ្រង់សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនាប្រកួតប្រជែងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អ ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ ៩៣ឃុំសង្គាត់នៅទូទាំងខេត្ត មិនមានឃុំសង្កាត់ណា ជាប់ចំណាត់ថ្នាក់លេខ៣នោះទេ គឺមានតែលេខ១ និងលេខ២ ប៉ុណ្ណោះ៕
0 Comments