Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពតសំណូមពរដល់មន្ត្រីឲ្យចូលរួមលើកកម្ពស់សមិទ្ធផលខេត្ត

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភក្រណាត់ សម្រាប់កាត់សំលៀកបំពាក់ប្រពៃណី ត្រៀមចូលរួមពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិតជាបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ ជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ និយាយដោយឡែក ខេត្តកំពតក្រោមកិច្ចខិតខំដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត លោកតែងតែគិតគូរ និងយកចិត្តដាក់ចំពោះសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករគ្រប់ថ្នាក់ ដែលបាននិងកំពុងបំពេញការងារនៅសាលាខេត្ត រួមទាំងសមាជិកាសមាគមនារីផងដែរ។ ពិសេសទៅទៀត ឯកឧត្តមបានគិតគូរដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន ក៏ដូចជាការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ជាក់ស្តែងដូចជា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែង រូបសំណាកសេះសមុទ្រ និងនាឡិកាធំ ហើយខ្ពស់ជាងគេជាដើម។ លោកជំទាវសំណូមពរឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សា និងលើកកម្ពស់សមិទ្ធផលនានារបស់ខេត្តឲ្យបានផុសផុល។

នៅក្នុងឱកាសនោះដែរ លោកទំទាវ ក៏បានស្នើដល់ បងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ជួយផុសក្នុងបណ្តាញសង្គមនូវសមិទ្ធនានា ដែលឯកឧត្តមអភិបាលខេត្តបានរៀបចំ និងកសាងឡើង សំដៅជួយលើកកម្ពស់ សេដ្ឋកិច្ចរបស់ពលរដ្ឋ និងការរីកចម្រើនរបស់ខេត្ត  ជាពិសេសបង្ហាញសកម្មភាព ទិដ្ឋភាពនៃការរៀបចំតុបតែងលម្អ នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សម្រាប់ត្រៀមពិធី បុណ្យសមុទ្រ ដែលនឹងប្រារព្ធធ្វើនៅខេត្តកំពតនាថ្ងៃទី ១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះឲ្យបានច្រើន ព្រោះពិធីនេះជាមោទកភាព មួយសម្រាប់ខេត្តកំពត។
 
ក្នុងឱកាសនោះ លោកជំទាវក៏បានចែកក្រណាត់ដល់ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ៥០រូប  គណៈអភិបាលខេត្ត និងលោកជំទាវ ៣០រូប មន្ត្រីសាលាខេត្ត ២១០រូប  អភិបាលក្រុងស្រុក និងភរិយា២០រូប សមាគមននារី៦០រូប ក្នុងម្នាក់ៗទទួលបានក្រណាត់៣ក្បីន សរុបទាំងអស់ចំនួន ១ ១១០ក្បិន៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















Post a Comment

0 Comments