រដ្ឋបាលក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាដែលជាសេនាធិការរបស់ខ្លួន ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកដំណើរការប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ក្រោមគោលការណ៍ "អ្នកចេះគឺជាប់" ដំណើរការប្រឡងក្នុងខេត្តកំពតមានស្ថានភាពល្អប្រសើរគ្រប់មណ្ឌល។
លោក ទូច សម្បត្តិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតបានមានប្រសាសន៍ថា ឆ្នាំនេះ ក្រសួងអប់រំបានចេញគោលការណ៍ឱ្យគ្រប់រដ្ឋបាលក្រុង-ស្រុកជ្រើសរើសគ្រូជាប់កិច្ចសន្យាដើម្បីបំពេញតម្រូវការតាមសាលាបឋមសិក្សាក្នុងដែនដីរបស់ខ្លួន។ បេក្ខជនដែលអាចដាក់ពាក្យប្រឡងបានគឺមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអតីតគ្រូបង្រៀនដែលបានចូលនិវត្តន៍។ លោកអនុប្រធានមន្ទីរបានបន្តថា ក្នុងខេត្តកំពត ក្រសួងអប់រំតម្រូវឱ្យជ្រើសរើសគ្រូជាប់កិច្ចសន្យាសម្រាប់ឆ្នាំសិក្សា២០២៤-២៥ ចំនួន ៣៦១នាក់ ខណ:ដែលបេក្ខជនមានរហូតដល់ ១.៩៣៤នាក់។ ដំណើរកាប្រឡងពេញមួយព្រឹកនេះគឺមានភាពល្អប្រសើរដោយពុំមានបាតុភាពអវិជ្ជមានណាមួយកើតឡើងទេ។
លោក សៅ មឿន អភិបាលស្រុកឈូកបានបញ្ជាក់ថា ក្រសួងអប់រំបានតម្រូវឱ្យរដ្ឋបាលស្រុកជ្រើសរើសគ្រូជាប់កិច្ចសន្យា ១០០នាក់ ដើម្បីបញ្ជូនទៅសាលាបឋមសិក្សាក្នុងឃុំចំនួន ១២ក្នុងស្រុក។ ជាមួយការប្រកាសជូនដំណឹង បេក្ខជនដែលបានមកដាក់ពាក្យ និងមកប្រឡងមានចំនួន ៥២០នាក់។ លោកអភិបាលស្រុកបានបន្តថា អនុវត្តតាមលិខិតណែនាំ ១១៦៨ របស់ក្រសួងអប់រំយុវជន ដែលកីឡា រដ្ឋបាលស្រុកសហការជាមួយការិយាល័យអប់រំបានបំពេញកិច្ចការយ៉ាងហ្មត់ចត់បំផុតតាំងពីកិច្ចការពារមណ្ឌលប្រឡង ការត្រៀមក្រុមគ្រូពេទ្យរង់ចាំអន្តរាគមន៍ក្នុងករណីមានបញ្ហាសុខភាពចំពោះបេក្ខជន ឬមេប្រយោគ និងអនុរក្សជាដើម។ ដោយឡែក សម្រាប់វិញ្ញាសា ក្រុមការងារមានការប្រយ័ត្នប្រយែងដោយបោះពុម្ពចេញភ្លាមៗនៅមុនម៉ោងចាប់ផ្តើមប្រឡងតែម្តង ធ្វើបែបនេះទើបរក្សាបាននូវគោលការណ៍ "អ្នកចេះគឺជាប់"៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

0 Comments