Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមអ្នកជំនាញកំពុងមមាញឹកក្នុងរៀបចំតុបតែងលម្អក្រុងកំពតសម្រាប់បុណ្យពិធីសមុទ្រលើកទី១១ ជុំទី៣ ខណៈមន្ត្រីជំនាញថាការរៀបចំបានល្អ

អាជ្ញាធរខេត្តកំពត មន្ត្រីជំនាញ និងក្រុមការងារតុបតែងលម្អក្រុងកំពត កំពុងមមាញឹកក្នុងការរៀបចំបំពាក់ពិដានភ្លើងលម្អនៅតាមផ្លូវមាត់ព្រែក ស្ពាន និងសួនច្បារសាធារណៈក្នុងក្រុង ខណៈដែលការតម្លើងប៉ាណូពីរកន្លែងដាក់នៅមាត់ព្រែក និងខ្លោងទ្វារស្វាគមន៍ចំនួន ៣កន្លែង នៅតាមផ្លូវជាតិច្រកចូលក្រុងនឹងរៀបចំបន្ទាប់។

នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តកំពត  លោក កន ប៊ុនថាន ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំការងារពិដានភ្លើង និងកែលម្អសោភ័ណភាពនៅក្នុងក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្រោមកិច្ចចង្អុលការ និងចុះពិនិត្យដោយផ្ទាល់ជារៀងរាល់ថ្ងៃរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក្រុមការងារបច្ចេកទេសបានខិតខំយកចិត្តទុកដាក់ និងពន្លឿនការងាររៀបចំការងារតុបតែងលម្អក្រុងយ៉ាងស្វាហាប់ និងឆាប់រហ័សទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើឱ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ប្រព្រឹត្តិទៅបានរលូន និងមានភាពទាក់ទាញទេសចរកាន់តែខ្លាំងជាងឆ្នាំមុនៗ។

ប្រធានមន្ទីរទេសចរណខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងដែរថា មកទល់ពេលនេះរដ្ឋបាលខេត្តគឺមានការខិតខំប្រឹងប្រែងខ្លាំង ហើយជាការពិតរដ្ឋបាលខេត្តគឺមិនមែនត្រៀមនៅពេលកៀកនិងបុណ្យសមុទ្រនោះទេ មានន័យថារដ្ឋបាលខេត្តបានធ្វើការងារកែលម្អសោភណ្ឌភាពនេះគឺមិនតិចជាមួយឆ្នាំនោះទេ។ លោកប្រធានមន្ទីរបានបន្តថា តាមការសង្កេតមើលឃើញជាក់ស្តែង ការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពតនេះ ឯកឧត្តមអភិបាលខេត្តលោកហាក់បីដូចជាដឹងមុនអំពីការធ្វើជាម្ចាស់ផ្ទះ ហើយបានត្រៀមការរៀបចំបានយ៉ាងល្អ រហូតមកដល់ថ្ងៃនេះឃើញការរៀបចំគឺបានច្រើន។

បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” មានគោលបំណងសំខាន់ៗចំនួន៣ ទី១.ការផ្សព្វផ្សាយអំពីសក្តានុពលទេសរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងការផ្សព្វផ្សាយតំបន់ឆ្នេរសមុទ្រតំបន់អេកូទេសចរណ៍ មានកោះ ភ្នំ សម្រាប់ខេត្តកំពត, ទី២.ការជួយជំរុញយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, និងទី៣.គឺការពង្រឹងលើកកម្ពស់គុណភាពសេវាកម្មនានា នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍នៅទូទាំងប្រទេស ពិសេសខេត្តកំពត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments