ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងវិស័យឯកជនគឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះមួយណាបាន ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រោះវិស័យឯកជន ជាសរសៃរឈាមនៃដង្ហើមសេដ្ឋកិច្ច។ ខណៈអ្នកជំនាញជំរុញម្ចាស់អាជីវកម្មទាំងអស់ឱ្យចូលរួមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីបង្កើនការយល់ដឹង និងទស្សនាទានក្នុងការរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ី និងខ្សែសង្វាក់ផ្គត់ផ្គង់តាមតំបន់។
មានប្រសាសន៍នៅក្នុងទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ “ការវិនិយោគលើសហគ្រិនវ័យក្មេង ដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារ ឌឺ សឃ្វែរ (The Square) កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាស្ថាប័នមួយដែលប្រមូលផ្តុំទៅដោយវិស័យឯកជន ទាំងសហគ្រាសធុនតួច និងមធ្យម ដែលជាកម្លាំងស្នូលក្នុងការជួយជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមអភិបាលរងក៏បានថ្លែងកោតសរសើរដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជាថា គឺជាកន្លែងដែលប្រមូលផ្តុំនូវអ្នកមានចំណេះជំនាញ ចេះច្នៃប្រឌិតដែលអាចអភិវឌ្ឍន៍ និងផ្លាស់ប្តូរគំនិតបង្កើនការងារ និងជំរុញឱ្យអ្នកដទៃក្លាយជាអ្នករួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
វាគ្មិនកិត្តិយស ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហគ្រិនមានបទពិសោធនៅកម្ពុជា បានបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាស្ថាប័នមួយដែលធ្វើសកម្មភាពលឿន និងពោពេញដោយថាមពល និងការច្នៃប្រឌិត។ ជាក់ស្តែងសមាគមសហគ្រិនវ័យក្មេងខេត្តកំពត-កែប បាននិងកំពុងប្រមូលទស្សនាទាន និងធាតុចូលផ្សេងៗ ដើម្បីដើរឱ្យត្រូវតាមផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលផង និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់កណ្តាលដែលបានដាក់ចុះផង។ ឯកឧត្តមបណ្ឌិត បានធ្វើការលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មក្នុងខេត្តទាំងពីរ ចូលរួមជាមួយសមាគម ដើម្បីពង្រឹងខ្លួនឯង និងរួមគ្នាជ្រោងសេដ្ឋកិច្ចខេត្ត ក៏ដូចជាកម្ពុជាទាំងមូល។
ជាមួយគ្នានេះដែរ ប្រធានបណ្តាញសហគ្រិនភាពសកលកម្ពុជា លោកឧកញ៉ា សុខ ពិសិទ្ធ បានបញ្ជាក់ថា ទិវាសហគ្រិនភាពធ្វើឡើងមានគោលបំណង៤ សំខាន់ៗ ទី១.ដើម្បីរំលឹក និងអបអរថ្ងៃសហគ្រិនភាព ទី២.ដើម្បីយល់អំពីប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឬប្រទេស ទី៣.ដើម្បីចូលរួមគាំទ្រពីអ្នកមានបទពិសោធ អ្នកជំនាញ ឬអ្នកជោគជ័យលើមុខជំនួញ និងទី៤.ការផ្សារភ្ជាប់ និងកសាងទំនាក់ទំនង់ជាមួយគ្នា ដើម្បីជួយគ្នាទៅវិញទៅមក។
លោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប បានឱ្យដឹងដែរថា ក្នុងទិវាសហគ្រិនភាពកម្ពុជា២០២៤ ក៏មានជំនួបសហគ្រិនប្រមាណជាង ១០០នាក់ ដែលមកពីវិស័យផ្សេងៗគ្នានៅខេត្ត កំពត កែប និងតាមបណ្ដាស្រុក ដើម្បីអបអរក្នុងថ្ងៃទិវាសហគ្រិនភាពកម្ពុជា ហើយនឹងទទួលយកបទពិសោធន៍ ព្រមទាំងគំនិតល្អៗដើម្បីជំរុញឱ្យអាជីវកម្មកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments