កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងពង្រីកផ្លូវប្របមាត់ព្រែកមួយខ្សែ ដែលចាប់ពីចំណុចរូបសំណាកត្រីផ្សោត ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត តភ្ជាប់ទៅកាន់ផ្លូវបេតុងឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ។
ក្រោយពីបានពិនិត្យសកម្មភាពសាងសងពង្រីកផ្លូវ ការផ្តាស់ប្តូរតម្លើងប្រព័ន្ធភ្លើងអគ្គីសនី និងប្រព័ន្ធទឹកស្អាតរួចមក ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយ នឹងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវផងដែរ ដោយឯកឧត្តមបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់មានការចូលរួមសហការ ជួយសម្រួល ពិសេសសូមមានការយោគយល់ខ្ពស់អំឡុងពេលស្ថាបនាពង្រីកផ្លូវនេះ ដែលអាចនឹងបង្កការលំបាកដល់ការរស់នៅ និងការប្រកបមុខរបររកស៊ីទទួលទានប្រចាំថ្ងៃមួយរយៈពេល។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរ ក្នុងសកម្មភាពរួមដើម្បីអភិវឌ្ឍន៍ខេត្តកំពតឱ្យកាត់តែមានភាពរីកចម្រើន និងទាកទាញទេសចរកាន់តែច្រើន ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថានឹងជំរុញឱ្យក្រុមការងារ ធ្វើយ៉ាងណាពន្លឿនការស្ថាបនាផ្លូវឱ្យបានឆាប់រហ័ស ពោលគឺរួចរាល់នៅមុនថ្ងៃបុណ្យសមុទ្រចូលមកដល់។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារសាងសង់ត្រូវយកចិតទុកដាក់ខ្ពស់ ក្នុងនោះនៅជំហ៊ានទី១ ត្រូវពន្លឿនការពង្រីកផ្លូវបេតុងអាមេពីចំណុចរូបសំណាកត្រីផ្សោត ទៅដល់ស្ពានកំពង់កណ្តាល ស្ថិតក្នុងក្រុងកំពត ដែលមានទទឹង ១៣ម៉ែត្រ បណ្តោយប្រវែង ៧៥០ម៉ែត្រ។ និងជំហ៊ានទី២ ចាប់ពីចំណុចស្ពានកំពង់កណ្តាលដល់ផ្លូវបេតុងឆ្នេរកោះស្មោះ ដែលមានប្រវែងជិត ២គីឡូម៉ែត្រ ទទឹងប្រែប្រួលពី ១៦ម៉ែត្រ និង២៣ម៉ែត្រ (តាមទីតាំងជាក់ស្តែង)។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី-ហ៊ុនម៉ាណែត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments