Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតបញ្ជាក់ថា តម្លៃពិតនៃតួនាទីគឺស្ថិតនៅលើសកម្មភាពអនុវត្តជាក់ស្តែង

ថ្លែងទៅកាន់មន្ត្រីរាជការទើបទទួលការប្រកាសចូលកាន់មុខតំណែងថ្មី ក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង-ស្រុក និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រាល់ចំណាត់តាំងតួនាទីសម្រាប់មន្ត្រីរាជការដើម្បីទទួលភារ:ដឹកនាំមន្ទីរ-អង្គភាពគ្រាន់តែជាតំណែងនៅលើក្រដាសប៉ុណ្ណោះ ចំណែកឯគុណភាព និងតម្លៃពិតប្រាកដនៃតួនាទីថ្នាក់ដឹកនាំស្ថិតនៅលើសកម្មភាពជាក់ស្តែងដែលជាគំរូសម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លូន។ ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅពេលអនុវត្តការងារពោរពេញដោយឆន្ទ:បរិសុទ្ធ ហើយទទួលជោគជ័យ នោះគឺជាការតបស្នងសងគុណចំពោះប្រទេសជាតិស្របតាមការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំដែលបានប្រគល់ជូន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានរំលេចដែរថា អ្នកដឹកនាំគឺត្រូវមានស្មារតីលះបង់ខ្ពស់ និងត្រូវចេះគិតគូរប្រយោជន៍រួមជាធំ ពុំមែនបានទទួលតួនាទីហើយមិនខ្វល់ ឬចាំតែយកមុខមាត់តាមរយ:លទ្ធផលការងាររបស់មន្ត្រីក្រោមឱវាទនោះទេ ហើយការងារសតិអារម្មណ៍ ពិសេសសាមគ្គីភាពផ្ទៃក្នុងគឺជាបញ្ហាសំខាន់សម្រាប់នយោបាយដឹកនាំដើម្បីទៅរកភាពជោគជ័យការងារ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការទើបទទួលការប្រកាសចូលកាន់មុខតំណែងថ្មីទាំង ៧៤នាក់ ត្រូវខិតខំបំពេញការងារតាមតួនាទីឱ្យបានល្អ ត្រូវយកផលប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនជាធំ ហើយមិនត្រូវធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តនោះឡើយ។ ហើយអ្នកដែលមានតួនាទីដែលត្រូវបានប្រកាសនាថ្ងៃនេះ គឺពិតជាមានសំណាងណាស់ ដែលបានថ្នាក់ដឹកនាំមានទំនុកចិត្តឱ្យមានឱកាសបានបំរើរាស្ត្រ និងប្រទេសជាតិ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















Post a Comment

0 Comments