Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រួសរាន់ឡើង៖ អាជ្ញាធរស្រុកទឹកឈូនិងផ្តល់កន្លែងស្នាក់រួមនឹងម្ហូបអាហារដល់បេក្ខជនប្រលងបាក់ឌុបក្នុងភូមិសាស្ត្រស្រុក

ក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាកសម្រាប់ក្រុមគ្រួសាររបស់បេក្ខជនដែលមកពីបណ្តាស្រុកនានាក្នុងខេត្តដែលធ្វើដំណើរមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងក្នុងស្រុកទឹកឈូ និងក្រុងកំពត រដ្ឋបាលស្រុកទឹកឈូនឹងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែររដ្ឋបាលស្រុកទឹកឈូក៏នឹងមានផ្តល់អាហារថ្ងៃត្រង់ចំពោះបេក្ខជនមានជីវភាពខ្វះខាតដែលត្រូវប្រលងនៅមណ្ឌលទាំង៣ក្នុងស្រុកទឹកឈូ ព្រមទាំងរៀបចំកន្កែងផ្ញើយានជំនិះជូនដោយឥតគិតថ្លៃផងដែរ។

លោក អ៉ឹម ច័ន្ទសោធន អភិបាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូបានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញ និងណែនាំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ អាជ្ញាធរស្រុក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូនឹងរៀបចំយុទ្ធនាការចែករំលែកក្តីស្រលាញ់ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាតហើយត្រូវមកប្រលង។ មិនខុសពីឆ្នាំនោះមុនទេ បេក្ខជនទាំងអស់ដែលត្រូវមកប្រលងក្នុងភូមិសាស្ត្រស្រុកទឹកឈូនឹងទទួលបានការផ្ញើម៉ូតូ និងអ្នកមកពីចម្ងាយដែលខ្វះខាត រដ្ឋបាលស្រុកនឹងផ្តល់អាហារថ្ងៃត្រង់ ទឹកបរិសុទ្ធទាំង២ថ្ងៃ។ 


បន្ថែមលើនោះ ចំពោះអ្នកដែលពីបណ្តាស្រុកនានា ដែលមានការលំបាកផ្នែកជីវភាពទាំងបេក្ខជនប្រលងក្នុងក្រុងកំពត ទាំងក្នុងស្រុកទឹកឈូ រដ្ឋបាលស្រុកនឹងផ្តល់ការស្នាក់នៅផ្ទះសំណាក់មួយយប់ដោយឥតគិតថ្លៃផងដែរ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ស្រុកទឹកឈូមានមណ្ឌលប្រលងចំនួន៣ គឺវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យហ៊ុនសែនត្រសេកកោង និងសាលាបឋមសិក្សាហ៊ុនសែនជុំក្រៀល។ ដូច្នេះ​បេក្ខជនដែលស្ថិតក្នុងគោលដៅដែលត្រូវទទួលបានការទំនុកបម្រុង សូមប្រញាប់ទំនាក់ទំនងជាមួយរដ្ឋបាលស្រុកទឹកឈូដ្បិតពេលវេលាកាន់តែខិតចូលមកដល់ ហើយបេក្ខជនអាចទំនាក់ទំនងត លោក អំ តារា តាមតយៈទូរសព្ទ នៅហាងមានង Telegram លេខ៖ 096 68 08 168 ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០ ល្ងាច៕


អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត








Post a Comment

0 Comments