រដ្ឋបាលខេត្តកំពតមានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយមានមន្ទីរទេសចរណ៍ជាសេនាធិការរបស់រដ្ឋបាលខេត្ត នឹងបានប្រមូលនូវបញ្ជីរាយមុខម្ហូប សេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យ ។
ក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅ និងហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតានោះទេ សូមសាធារណជន និងភ្ញៀវទេសចរណ៍ទាំអស់ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតហើយ យល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ផ្ញើររចូលមកផេក រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។
ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕
0 Comments