Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេល២ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលភ្ញៀវទេសចរជិត ៧ម៉ឺននាក់ មានការកើនឡើង៣៣.៦២%

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌ (ទី១ និងទី២) ស្ថានភាពភ្ញៀវទេសចរ និងសេវាកម្មផ្សេងៗមានលក្ខណៈល្អប្រសើរ។ ក្រៅពីការជួបជុំប្រមូលផ្តុំនៅតាមទីវត្តអារាម ដើម្បីធ្វើបុណ្យទានតាមប្រពៃណីសាសនា លោកសង្កេតឃើញថា នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ទាក់ទាញនានានៅក្នុងខេត្ត ក៏មានភ្ញៀវទេសចរច្រើនដែរ ហើយបើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរមានចំនួនសរុប ៦៨.០៦១នាក់ មានការកើនឡើង៣៣.៦២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៦៧.៦៤៤នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន ៤១៧នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះសេវាកម្មស្នាក់នៅសម្រាប់ថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៤ ទាំងសណ្ឋាគារ បឹងហ្គាឡូ រីស៊ត ត្រូវបានភ្ញៀវកក់ស្ទើរ ១០០% លើកលែងតែផ្ទះសំណាក់មួយចំនួនតូចមានសេសសល់បន្ទប់។ ហើយសម្រាប់សេវាកម្មផ្សេងៗ ពិសេសសេវាកម្មម្ហូបអាហារពុំមានការតម្លើងថ្លៃខុសប្រក្រតីនោះទេ។ ដោយឡែកចំពោះស្ថានភាពទូទៅនៅគ្រប់គោលដៅទេសចរណ៍ គឺរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ មិនមានបទល្មើស ឬគ្រោះថ្នាក់ណាមួយកើតឡើងនោះទេ ខណៈដែលការធ្វើដំណើរនៅក្នុងផ្លូវសំខាន់ៗក្នុងក្រុង ក៏គ្មានការកក់ស្ទះនោះដែរយូរនោះដែរ ដោយសារមានកិច្ចសហការដ៏ល្អរបស់សមត្ថកិច្ច ពិសេសនគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងនគរបាលប៉ុស្តិ៍។

គូរបញ្ជាក់ផងដែរថានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរមកខេត្តកំពតមានចំនួនប្រមាណជិត ៥ម៉ឺននាក់ ធ្វើឱ្យផ្លូវគល់ស្ពានថ្មីត្រើយលិច និងត្រើយខាងកើត រួមទាំងផ្លូវមាត់ព្រែកផង មានរថយន្តបើកបន្តកន្ទុយគ្នា ហើយក្នុងនោះ ឯឧត្តមសេនីយ៍ទោស្នងការខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានចេញមកជួយសម្រួលចរាចរណ៍ ឮនៅលើដងផ្លូវដោយផ្ទាល់ផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments