Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គុណបំណាច់របស់អតីតយុទ្ធជនពលី និងពិការ គឺជាគុណបំណាច់ដែលយុវជនជំនាន់ក្រោយមិនត្រូវបំភ្លេច

អភិបាលខេត្តកំពតបានលើកឡើងថា អតីតយុទ្ធជនគឺជាវីរៈបុរសដែលបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិកម្ពុជាឱ្យរួចផុតពីភ្លក់ភ្លើងសង្គ្រាម។ សន្តិភាពដែលយកបានមកដោយលំបាក ដោយការលះបង់របស់សម្តេចតេជោ ហ៊ុន សែន គឺដោយសារមានការចូលរួមលះបង់ពីអតីតយុទ្ធជន ហើយក្រោយបញ្ចប់សង្គ្រាមអតីតយុទ្ធជនខ្លះត្រូវបានពលីជីវិត ខ្លះទៀតមានពិការភាព ហើយនេះគឺជាគុណបំណាច់ដ៏ធំធេងដែលយុវជនជំនាន់ក្រោយមិនត្រូវបំភ្លេច។

មានមតិក្នុងកម្មវិធីបិទការត្រួតពិនិត្យស្រាវជ្រាវវាយតម្លៃជិនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា (ជាកងទ័ពពីសម័យរដ្ឋកម្ពុជា) ដែលធ្វើឡើងនៅតំបន់ប្រតិបត្តិការសិករងកំពត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កម្ពុជាទម្រាំទទួលបាននូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ គឺមានអតីតយុទ្ធជនជាច្រើនបានចូលជាមួយសម្តេចតេជោ ហ៊ុន សែន ហើយយុទ្ធជនខ្លះក៏ត្រូវបានពលីជីវិត យុទ្ធជនខ្លះបានលះបង់នូវកាយសប្បទាធ្វើឱ្យមានពិការភាពមកដល់បច្ចុប្បន្ននេះ។ ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្លក់ភ្លើងសង្គ្រាមរួចមក សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពតែងតែគិតគូរជានិច្ចចំពោះអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជួយសម្រួលជីវភាពរស់នៅ ក៏ដូចជាការតបគុណចំពោះការលះបង់ដ៏ធំធេងសម្រាប់ជាតិមាតុភូមិកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេចនៅតែបន្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ដោយមិនទុកចោលនោះឡើយ។ ជាក់ស្តែង ការត្រួតពិនិត្យស្រាវជ្រាវវាយតម្លៃជិនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា (ជាកងទ័ពពីសម័យរដ្ឋកម្ពុជា) ក្នុងខេត្តកំពតនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំប្រទេស ចំពោះអតីតយុទ្ធជនដែលមានពិការភាពក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូម ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ក្នុងសម័យសង្គ្រាម ដើម្បីរំដោះប្រជាជន និងប្រទេសកម្ពុជាចេញពីសង្គ្រាម គឺជាគុណបំណាច់ដ៏ធំធេងបំផុតចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ហើយជាគុណបំណាច់ដែលយុវជនជំនាន់ក្រោយមិនត្រូវបំភ្លេច។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានឱ្យដឹងថា សម្រាប់ការងារការត្រួតពិនិត្យស្រាវជ្រាវវាយតម្លៃជិនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា (ជាកងទ័ពពីសម័យរដ្ឋកម្ពុជា) ត្រូវបានធ្វើឡើងនៅក្នុងខេត្តកំពតនាពេលនេះ ជាលទ្ធផលមានមុខសញ្ញាអតីតយុទ្ធជនពិការដែលជាអតីតកងទ័ពប្រជាជនបដិវត្តន៍កម្ពុជាមានចំនួន ១២០នាក់ ដោយមានវត្តមានក្នុងមកត្រួតពិនិត្យចំនួន ៦៨នាក់ មុខសញ្ញាជនពិការទទួលយកបានមានចំនួន ៤៩នាក់ មុខសញ្ញាជនពិការរបួសស្រាល និងមិនប្រក្រតីមានចំនួន ១៩នាក់ និងអវត្តមានចំនួន ៥២នាក់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




















Post a Comment

0 Comments