Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតនិងមានសមិទ្ធផលឯក ប្លែក ថ្មីៗ និងជាប្រវត្តិសាស្ត្រជាច្រើនបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នមន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុក អនុវត្តការងារបានយ៉ាងល្អប្រសើរ ដោយឯកឧត្តមមិនបានទទួលពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋដូចពីពេលមុននោះទេ។ នេះបានបង្ហាញអំពីស្មារតីនៃការចូលរួមយ៉ាងសកម្មរបស់មន្ត្រី អាជ្ញាធរ ក្នុងការបម្រើប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា កន្លងមករដ្ឋបាលខេត្តបានខិតខំកសាងនូវសមិទ្ធផលជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ការកែលម្អសួនច្បារ ការកសាងរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេជាដើម ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ ចង់មកកម្សាន្ត និងសិក្សាស្វែងយល់ពីខេត្តកំពត  ជាក់ស្តែងក្នុងខែកញ្ញា អគ្គរាជទូត និងអង្គទូតចំនួន ១៨ប្រទេស រួមនឹងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរយនាក់ នឹងធ្វើដំណើរមកបំពេញការងារមួយចំនួននៅខេត្តកំពត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀត  រដ្ឋបាលខេត្តមានគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលសុទ្ធសឹងតែជាសមិទ្ធផលឯក និងជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពត មានដូចជា ស្ពានសាងសង់តាមរចនាបថខ្មែរ បំពាក់ដោយថាមពលអគ្គីនីបំប្លែងពីកង្ហារធំជាងគេចំនួនពីរ  កសាងរូបសំណាកសំពៅធំជាងគេ ដែលមានភោជនីដ្ឋាននៅខាងលើ និងការស្ថាបនាឆ្នេរសមុទ្រនៅខាងមុខកំពង់ផែទេសចរណ៍អន្តរជាតិជាដើម។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តដែលបានបំពេញកិច្ចការងារបានល្អប្រសើរ និងបានខិតខំអភិវឌ្ឍន៍បង្កើតបាននូវសមិទ្ធផលឯកជាច្រើន ដើម្បីទាក់ទាញទេសចរ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយក្រុមប្រឹក្សាខេត្ត នឹងបន្តចូលរួមសហការគាំទ្រនូវរាល់គម្រោងថ្មីៗបន្ថែមទៀត ដែលរដ្ឋបាលខេត្តបានដាក់ចុះ ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន ៕

អត្ថបទ÷ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព÷ អាំង សំណាង















Post a Comment

0 Comments