Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋនិងមន្ត្រីរាជការសាលាស្រុកឈូកជួបជុំគ្នាវេចនំអន្សមសាមគ្គីដើម្បីថែរក្សាប្រពៃណីខ្មែរក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

 

ប្រជាពលរដ្ឋ មន្ត្រីរាជការនៃសាលាស្រុកឈូក សិស្សានុសិស្ស យុវជនកាយឫទ្ធិ គ្រូបង្រៀន និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកឈូក បានមកជួបជុំគ្នាវេចនំអន្សមសាមគ្គីក្នុងន័យដើម្បីថែករកក្សាប្រពៃណីជាតិខ្មែរ នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ យ៉ាងសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាលបំផុត។ កម្មវិធីវេចនំនេះគឺដើម្បីបង្រៀនក្មេងជំនាន់ក្រោយឱ្យចេះវេចនំផង និងដើម្បីត្រៀមខ្លួនចូលរួមពីធីបុណ្យកាន់បិណ្ឌ ដែលនឹងមកដល់ចាប់ពីថ្ងៃទី១៨ ខែកញ្ញានេះទៅផង ដែល​ពិធីវេចនំសន្សមសាមគ្គីនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នាសាលាស្រុកឈូក ខេត្តកំពត។


នាយិកាអនុវិទ្យាល័យអង្គឈូក  និងជាគ្រូបង្គោល សមាគមកាយឫទ្ធិនារីកម្ពុជាស្រុកឈូក លោកស្រី ចាន់ សាវឿន បានបង្ហាញចំណាប់អារម្មណ៍ថា ការរៀបចំកម្មវិធីនេះឡើងគឺពិតជាមានសារៈសំខាន់ និងបានផ្តល់ឱកាសឱ្យសិស្សានុសិស្សបានយល់ដឹងអំពីការវេចនំអន្សម និងនំខ្មែរផ្សេងៗទៀត។ លោកស្រីនាយិការបានបន្តថា កន្លងមកដោយមើលឃើញសិស្សានុសិស្សមួយចំនួនមិនសូវចេះវេចនំអន្សមខ្មែរ និងរបៀបចាក់នំកន្តំជាដើម ទើបលោកស្រីបានធ្វើការដឹកនាំពួកគាត់ឱ្យមកចូលរួមរៀន ព្រោះកូនខ្មែរត្រូវតែចេះធ្វើនំប្រពៃណីខ្មែរ។ លោកស្រីក៏បានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។

តំណាងសិស្សានុសិស្សដែលចូលរួមក្នុងពិធីវេចនំអន្សមសាមគ្គី បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីវេចនំអន្សមដែលរៀបចំឡើងដោយសាលាស្រុកឈូក ហើយពួកគេរំពឹងថា បន្ទាប់ពីបានរៀនពីរបៀបវេចនំពីអ្នកគ្រូ និងលោកយាយៗដែលជាចាសព្រឹទ្ធាចារក្យក្នុងភូមិបានចេះហើយ ពួគគាត់នឹងអាចជួយវេចនំអន្សមខ្មែរជាមួយឪពុកម្តាយនៅផ្ទះបានក្នុងឱកាសបុណ្យភ្ជុំខាងមុខនេះ។

ចំណែកឯមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសមាជិកាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកឈូក ក៏បានបង្ហាញការសប្បាយរីករាយ និងបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោក សៅ មឿន អភិបាលស្រុកឈូក ក្នុងការបង្កើតឱ្យមានកម្មវិធីវេចនំអន្សមសាមគ្គីនេះឡើង ដើម្បីបង្ហាញឱ្យយុវជនជំនាន់ក្រោយបានឃើញ បានចេះ និងដើម្បីចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរដែលមានតាំងពីដូនតាមក ហើយពួកគាត់ចង់ឱ្យមានកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា កម្មវិធីវេចនំអន្សមសាមគ្គីរបស់រដ្ឋបាលស្រុកឈូក ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលនេះ ជាគំនិតផ្តួចផ្តើមឡើងដោយ លោក សៅ មឿន អភិបាលស្រុកឈូក ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការបង្កើតឱ្យមានកម្មវិធីនេះឡើង ដោយដឹកនាំមន្ត្រីរាជការនៅក្នុងសាលាស្រុកទាំងអស់ រួមជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ដើម្បីចូលរួមវេចនំអន្សមក្នុងន័យបង្ហាត់បង្ហាញបង្រៀនដល់យុវជនជំនាន់ក្រោយឱ្យចេះចាំ និងបង្ហាញពីសាមគ្គីភាព ក៏ដូចជារក្សាទំនៀមទំលាប់ប្រពៃណីនៃការវេចនំខ្មែរផងដែរ។

សូមបញ្ចាក់ថាការវេចនំអន្សមសាមគ្គីរបស់រដ្ឋបាលស្រុកឈូក នាពេលនេះគឺបានប្រើប្រាស់អង្ករដំណើបចំនួន ១៥០គីឡូក្រាម សណ្តែកចំនួន ៥០គីឡូក្រាម សាច់ខ្លាញ់ជ្រូកចំនួន ៥០គីឡូក្រាម ដូងទុំចំនួន ២០០ផ្លែ ចេកទុំចំនួន ១២០ស្និត ស្លឹកចេក ១៧០គីឡូក្រាម រួមនឹងស្លឹកដូងវេចនំកាត និងស្លឹកផ្អាវវេចនំជ្រូកផងដែរ។ ហើយនៅពេលដែលនំទាំងអស់ធ្វើការការចំអិនរួចរាល់ គឺសម្រាប់ចែកបងប្អូនហូបជុំគ្នា និងចែករំលែកគ្នាយកទៅវត្ត និងផ្ញើទៅមិត្តភក្តិក្រុមគ្រួសារផងដែរ៕

អត្ថបទ និងរូបភាព÷ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments