Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រាសាទមាសលោកជំទាវម៉ៅ (លោកយាយម៉ៅ) លើកំពូលភ្នំទ្វារសាងសង់ជិតរួចរាល់ហើយ

ការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់) បានប្រមាណជា ៧០ភាគរយហើយគិតមកត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទមាស លោកជំទាវម៉ៅ គឺមានការស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត ផ្លូវឡើងដោយជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ហើយជណ្តើរនេះក៏ជាកន្លែងដែលមានទេសភាពធម្មជាតិស្រស់ស្អាតសម្រាប់ថតរូបផងដែរ ក្នុងនោះក៏មានការរៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ ការរៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រសាទមាសលោកជំទាវម៉ៅផងដែរ៕

អត្ថបទ និងរូបភាព៖ អាំង សំណាង














Post a Comment

0 Comments