Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីកោតសរសើរចំពោះរដ្ឋបាលខេត្តកំពតដែលបានខិតខំបង្កើតសមិទ្ធផលថ្មីនាឡិកាដ៏ធំ បន្ថែមពីរូបសំណាកសេះសមុទ្រ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍

នាឡិកាខ្នាតធំ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិកា មានទំហំអង្កត់ផ្ចិត ៩,៧០ម៉ែត្រ មានរេចនាបទបែបខ្មែរ បានសាងសង់រួចរាល់ហើយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ ដែលមានទីតាំងស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ នាឡិកាខ្នាតធំ ហើយខ្ពស់ជាងគេនេះគឺសាងសង់ឡើងដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើងបន្ថែមទៀត និងដើម្បីជំរុញសេដ្ឋកិច្ចពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើបន្លែមទៀតតាមរយៈវិស័យទេសចរណ៍។

ទន្ទឹមនឹងការសាងសង់នាឡិកាខ្នាតធំ ហើយខ្ពស់ជាងគេនេះរួចរាល់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ តាមរយៈគេហទំព័ហ្វេសប៊ុកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមិទ្ធផលថ្មីនៅក្រុងកំពត នាឡិកាដ៏ធំ បន្ថែមពីសេះសមុទ្រ ដែលបានផ្តល់ភាពទាក់ទាញ និងលើកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់យើង។ សូមបងប្អូន អ៊ំពូមីង តាយាយ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រើនទៅទឹកដីខេត្តកំពត ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យើងផងដែរ។ សម្ដេចធិបតី បន្ដថា «សូមកោតសរសើររដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កើតសមិទ្ធផលថ្មី រួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រើសសម្រាប់មហាជនអញ្ជើញទៅទស្សនា»។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេសឯកឧត្តមអភិបាលខេត្តតែងតែគិតគូជានិច្ចនូវរាល់សុខទុក្ខរបស់បងប្អូនអាជីវករ ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអាជីវក។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ ឯកឧត្តមអភិបាលខេត្តគឺបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បង និងជាវិស័យដែលត្រូវអភិវឌ្ឍន៍មុនគេ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង











Post a Comment

0 Comments