Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្វាគមន៍សមិទ្ធផលថ្មីក្នុងទឹកដីខេត្តកំពត នាឡិកាកម្ពស់ ៣៥ម៉ែត្រ នឹងសាងសង់រួចរាល់ក្នុងថ្ងៃនេះ

សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀតដែលបំរើដល់វិស័យទេសចរណ៍ បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក គឺនាឡិកាធំ ហើយខ្ពស់ជាងគេក្នុងខេត្តកំពត ដែលមានមុខកាត់អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងកម្ពស់ ៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។ 

តាមការអោយដឹងពីមន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់នាឡិកាខ្ពស់ ហើយធំជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ មន្ត្រីជំនាញបានបន្តថា សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ដោយសារសំណង់នាឡិកានេះ

គឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។


សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេសឯកឧត្តមអភិបាលខេត្តបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ។ ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា នៅពេលខាងមុខខេត្តនិងបង្កើតអោយមានឆ្នេរសមុទ្រកម្សាន្តមួយបន្ថែមទៀតបន្ទាប់ពីនាឡិកាខ្ពស់ និងធំជាងគេនេះ ហើយដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្តគ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត៕


អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង









Post a Comment

0 Comments