Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតកាន់តែទាក់ទាញក្រោយនាឡិកាកម្ពស់ជាង ៣០ម៉ែត្រសាងស់រួចរាល់

ជារៀងរាល់សប្តាហ៍ភ្ញៀវទេសចរមិនក្រោម ៥ម៉ឺននាក់នោះទេបានមកសម្រាកកម្សាន្តក្នុងខេត្តកំពត ក្រោយពេលសមិទ្ធផលរូបសំណាកសេះសមុទ្របាញ់ទឹកបានសាងសង់រួចរាល់។ តាមការរំពឹងទុក ក្រោយពេលនាឡិកាកម្ពស់ជាង ៣០ម៉ែត្រសាងសង់រួចរាល់ កំណើនភ្ញៀវទេសចរនិងកើនឡើងបន្ថែមទៀត ដោយសារខេត្តកាន់តែមានភាពទាក់ទាញ។

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតជិត ១០ម៉ែត្រ បានបន្តដំឡើង ដោយគិតមកត្រឹមថ្ងៃនេះបានប្រមាណ ៨០ភាគរយហើយ ដែលការដំឡើងគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។ តាមការរំពឹងទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញថា ក្រោយពីនាឡិកានេះដំឡើងរួចរាល់ ខេត្តកំពតនឹងកាន់តែមានភាពទាក់ទាញ ហើយភ្ញៀវទេសចរនឹងមកលេងកម្សាន្តកាន់តែច្រើនជាងមុន ព្រោះសមិទ្ធផលនាឡិកាដែលខ្ពស់ជាងគេនេះ គឺជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានភាពទាក់ទាញ និងក៏ពុំដែលមាននៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការដោយផ្ទាល់ទៅកាន់អភិបាលរាជធានី-ខេត្ត ដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ត្រូវរៀបចំកែច្នៃ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ក៏ដូចជាបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ខេត្តកំពត ក្រោមកិច្ចចង្អុលការ និងដឹកនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្ដមបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងជាវស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments