Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសមាគមនារីខេត្តកំពតប្រាប់ប្រជាពលរដ្ឋឱ្យជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល


ថ្លែងនៅក្នុងពិធីសំណេះសំណាល់ និងចែកអំណោយដល់ជនចាស់ជរា និងស្ត្រីក្រីក្រងាយរងគ្រោះ នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ក្នុងនាមសាខាសមាគមនារីខេត្តកំពត និងក្នុងនាមលោកជំទាវផ្ទាល់ សូមសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបពុកម៉ែបងប្អូន អ៊ុពូមីងទាំង ៣០គ្រួសារ ដែលអញ្ជើញមកពីភូមិទាំង៥ ក្នុងឃុំកណ្តោល ស្រុកទឹកឈូ។ លោកជំទាវក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ខេត្តរបស់ឯកឧត្តមអភិបាលខេត្តជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត, ការសាងសង់រូបសំណាកត្រីសេះសមុទ្របាញ់ទឹក, កសាងនាឡិកាយក្ស មានទម្ងន់ជើងទម្រ ប្រហែលជា ៧០តោន និងនាឡិកាទម្ងន់ប្រហែលជិត ១០តោន ដាក់តាំងនៅមាត់ព្រែកកំពត សម្រាប់ឱ្យបងប្អូន និងភ្ញៀវទេសចរទស្សនា និងអាចមើលម៉ោង ហើយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ជាមួយគ្នានេះដែរ លោកជំទាវប្រធាន ក៏បានលើកឡើងពី គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រវត្តិសាស្ត្រទាំងពីនេះ ផ្តល់ប្រយោជន៍មហាសាលដល់ពលរដ្ឋ និងប្រជាទេសកម្ពុជា មិនដូចជាការលើកឡើងរបស់ពួកអគតិ ថាគម្រោងទាំងពីរ ខ្មែរចាញ់បោកគេ ខ្មែរកាត់ដីឱ្យគេនោះទេ។  លោកជំទាវបានស្នើដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ ពិសេសគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាយ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោនេះតែម្តង។


នៅក្នុងឱកាសនោះដែរលោកជំទាវក៏បាននាំយកអំណោយចំនួនជូនដល់ ពុកម៉ែបងប្អូនយើងចំនួន ៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០ គីឡូ ទឹកត្រី១យួរ ត្រីខ១យួរ, ទឹកដោះគោឆៅ១ឡូ  មី១កេស និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ ផ្តាសាយ,ឈឺក្បាល, ចុកពោះ, រោគ ក្នុង១មុខ១បន្ទះ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕


អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments