ព្រះវិន័យធម៌គណខេត្តកំពត, ជំនួនការ និងជាគ្រូបង្រៀនសាសនានៅព្រះវិហារឥស្លាម បានបង្ហាញគោលជំហរគាំទ្រ និងជឿជាក់ពេញទំហឹងលើគម្រោងរបស់រាជរដ្ឋបាលភិបាល ទាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោន CLV និងជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រប់វត្តអារាម និងវិហារឥស្លាមទូទាំងខេត្ត បានត្រៀមរៀបចំរួមរាល់ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ចាប់ពីម៉ោង៩ និង៩នាទីព្រឹក។
ព្រះសាសនបាល ស៊ឹម ពន ជាព្រះវិន័យធម៌គណខេត្ត ,ព្រះអនុគណក្រុងកំពត និងជាព្រះចៅអធិការវត្តត្រើយកោះ បានមានសង្ឃដីកាថា ព្រះអង្គបានត្រៀមរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ក្នុងនាមពលរដ្ឋ និងអ្នកផ្សព្វផ្សាយអប់រំសាសនា ព្រះអង្គមើលឃើញអំពីគុណប្រយោជន៍ជាច្រើនរបស់គម្រោងព្រែកជីកហ្វុណនតេជោ សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។ ហើយព្រះអង្គចូលរួមគាំទ្រជានិច្ច រាល់គម្រោងរបស់រាជរដ្ឋាភិបាល រួមទាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោន ព្រំដែនរួម កម្ពុជា ឡាវ និងវៀតណាម CLV ផងដែរ។ ព្រោះព្រះអង្គជឿថា មុខប្រកាសគម្រោងអ្វីមួយ ប្រមុខរាជរដ្ឋាភិបាល តែងបានគិតគូរយ៉ាងម៉ត់ចត់បំផុត អំពីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។លោក សាន់ ម៉ាត់សោះ ជំនួយការ និងជាអ្នកបង្រៀនសាសនា នៅវិហារឥស្លាមដូនតោក ក្រុងកំពត បានបង្ហាញសេចក្តីសប្បាយរីករាយ និងអបអរសាទរ ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាថា គ្រប់វិហារឥស្លាមមានការត្រៀមទាំងឧបករណ៍បំពងសំឡេង រគាំង ជួង និងត្រៀមកម្មវិធីបូងសួងផងដែរ។
គ្រូអប់រំសាសនារូបនោះបានបញ្ជាក់ថា ក្រុមអ្នកប្រឆាំង គេចេះតែស្រែក តែមិនដែលបានធ្វើអ្វីសោះ ចំណែកសម្តេចតេជោ និងសម្តេចធិបី ឲ្យតែហាមាត់និយាយ គឺធ្វើបានទាំងអស់ ជាក់ស្តែងសមទ្ធិផច្រើណាស់ដែលលោកបានឃើញ។
កមដល់ថ្ងៃនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ចាប់ផ្តើមរៀបចំតុបតែងលម្អ ទីសាធារណៈ សួនច្បារ និងតាមដងផ្លូវនានាមាន លម្អដៅយទង់ជាតិ និងទង់ជ្វាលាជាបណ្តើរៗហើយ ខណៈដែលរដ្ឋបាលខេត្តកំពត ក៏បានត្រៀមកម្មវិធីអបអរសាទររួចរាល់ផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments