Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមអភិបាលខេត្តកំពត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកឈូក

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកឈូក ខេត្តកំពត។

ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកឈូកនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុក ឃុំ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។


យោងតាមអនុក្រឹត្យលេខ ៦៥៤អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោក សៅ មឿន ឋានន្តរសក្ដិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកឈូក ខេត្តកំពត៕


អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



























Post a Comment

0 Comments