Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គ្រឹះស្ថានសាសនានៅខេត្តកំពតត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាពេលខាងមុខ

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានប្រាប់ឱ្យដឹថា ក្រោយពីបានទទួលការណែនាំពីក្រសួងធម្មការ និងសាសនា លោកបានធ្វើការផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសាសនា ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ឱ្យត្រៀមលក្ខណៈចូលរួមអបអរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា វេលាម៉ៅង៩ និង ៩នាទីព្រឹក ដោយគ្រប់វត្តអារាម ព្រះវិហារសាសនាទាំងអស់ ត្រូវចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាតបរិស្ថានទីធ្លាតាមគ្រឹះស្ថានសាសនានីមួយៗឱ្យបានស្អាត និងត្រូវវាយរគាំង ទូងស្គរ ទះប៉ោត គោះត្រដោកជាដើម។ល។ ដើម្បីបន្លឺសំឡេងឱ្យបានកងរំពង។ លោកបានបន្ត ថាមកដល់ថ្ងៃនេះគ្រប់គ្រឹះស្ថានសាសនាទាំងអស់ ពិសេសនៅតាមវត្តអារាម បានត្រៀមរៀបចំរួចរាល់អស់ហើយ។

ព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្តកំពត មានសង្ឃដីកាថា គ្រប់វត្តអារាមនៅទូទាំងខេត្តកំពត បានត្រៀមស្គរ រគាំង ទង់សាសនា ទងជ្វាលារួចរាល់អស់ហើយ ដើម្បីធ្វើកិច្ចចូលរួមអបអរសាទរ និងគាំទ្រពិធីបើកកាដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រមួយដ៏សំខាន់ ហើយជាព្រែកជីកដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិ នៅថ្ងៃទី៥ ខែសីហា វេលាម៉ោង ៩ និង៩នាទីព្រឹក។

សម្រាប់ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនោះដែរ រដ្ឋបាលខេត្តកំពត ក៏បានធ្វើការណែនាំដល់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ប្រជាពលរដ្ឋ ឱ្យរៀបចំកន្លែង និងគេហដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដោយមានចងទង់ជាតិ ទង់ជ្វាលា និងមានគោះស្គរ ទះប៉ោត ដើម្បីបន្លឺសំឡេងក្នុងន័យចូលរួមអបអរសាទរ និងគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments