ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានប្តេជ្ញាថានឹងជួយលើកកម្ពស់អាជីវកម្មនៅក្នុងខេត្តកំពត និងខេត្តកែបឲ្យមានដំណើរការកាន់តែល្អ ហើយក្នុងរយៈពេលបីឆ្នាំដំបូងនេះ សមាគមនឹងកៀរគរទុនវិនិយោគយ៉ាងហោច ឲ្យបាន១០លានដុល្លា ខណៈដែលអង្គការដៃគូ អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មគាំទ្រ និងជួយសហការគ្រប់ពេលវេលា។
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកំពត-កែប លោក ឃឹម ប៊ុនឡែន បានឲ្យដឹងថាដើម្បីចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋ ពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ខេត្តកំពត-កែប ថ្ងៃនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបង្កើតសាខាថ្មីរបស់ខ្លួន ក្នុងគោលបំណង់ជួយពង្រឹងសមត្ថភាពសមាជិក ផ្តល់ទុនវិនិយោគ ផ្តល់ចំណេះជំនាញបន្លែម ដើម្បីមានចក្ខុវិស័យវែងឆ្ងាយក្នុងការរក្សានិរន្តរភាពអាជីកម្មរបស់ខ្លួន ។ សមាគមបានប្តេជ្ញាចិត្តថា នឹងជួយធ្វើឲ្យអាជីកម្មក្នុងខេត្តកំពត-កែប កាន់តែរីកចម្រើន ហើយក្នុងរយៈពេលបីឆ្នាំដំបូងនេះ សមាគមនឹងខិតខំកៀរគរទុនវិនិយោគនៅខេត្តកំពត-កែប ឲ្យបានយ៉ាងហោច១០លានដុល្លា។ចំណែកលោកម៉ៅ យ៉េ នាយកកម្មវិធី អង្គការ អេដ អេអាក់ស្យុងកម្ពុជា បង្ហាញការគាំទ្រថា អង្គការបានធ្វើការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា រយៈពេល២ឆ្នាំកន្លងមក លើកការងារ៥ចំណុចធំៗ ១. បង្កើតសាខាសមគមន៍នៅតាមខេត្តតំបន់ឆ្នេរសមុទ្រទាំងបួន ទី២ ការកសាងផែនការវិនិយោគ ទី៣. ការងារណ្តុះបណ្តាលសហគ្រិនខ្នាតតូចនៅខេត្តតំបន់ឆ្នេរ ទី៤.ផ្តល់ទន់វិនិយោគ ទី៥.ផ្តល់ជំនាញដល់សមាជិកសមាគមដើម្បីឲ្យអាជីវកម្មដំណើរការទៅដោយជោគជ័យ និងថាអង្គការលោកគាំទ្រជានិច្ច។
នៅក្នុងពិធីសម្ភោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត -កែប ដែលបានរៀបចំឡើងនៅសាលាខេត្តកំពត នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នោះដែរ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ រដ្ឋបាលខេត្តកំពតរីករាយ និងគាំទ្រចំពោះវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ព្រោះខាងផ្នែករដ្ឋ ដែលមានឯកឧត្តមអភិបាលខេត្តលោកបានខិតខំអភិវឌ្ឍន៍ ខេត្ត បង្កើតកន្លែងកម្សាន្តទាក់ទាញជាច្រើន ធ្វើឲ្យមានកំណើនទេសចរហក់ឡើងខ្ពស់ រង់ចាំតែវិស័យឯកជន ពិសេសមាគមនសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការជួយពង្រឹងដល់ក្រុមអាជីវករ សិប្បករ ឬសហគ្រាសខ្នាតតូច ឲ្យរឹងមាំ ដើម្បីទាញយកប្រយោជន៍ពីវិស័យទេសចរណ៍ ជួយជំរុញសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពតត្រូវរក្សាសាមគ្គីផ្ទៃក្នុងល្អ ខិតខំពេញការងាររបស់ខ្លួនឲ្យប្រសើរ ដើរតួជាដៃគូអភិវឌ្ឍន៍លើការងារវិនិយោគជាមួយរដ្ឋបាលខេត្តទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំដល់សហគ្រិនទាំងអស់សូមព្យាយាមធ្វើតាមការណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ា ណែត ក្នុងការធ្វើសេដ្ឋកិច្ចមាត្រដ្ឋាន បានន័យថា ផលិតច្រើន តម្លៃទាប តាមតម្រូវការទីផ្សារ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments