Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយពលរដ្ឋគឺជាគោលការណ៍ដែលមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាធ្វើ

គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សមួយមានភាពចាស់ទុំជាងគេផ្នែកនយោបាយ និងជាគណបក្សដែលនាំមកនូវសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសកម្ពុជា ហើយបានធ្វើអោយប្រទេសមួយនេះមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ហើយអ្វីដែលមន្រ្តីគណបក្សត្រូវរួមគ្នាធ្វើនោះគឺ ការកសាងអំពើល្អ ធ្វើអំពើល្អ ពិសេសការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍ដល់ពួកគាត់។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ឯកឧត្ដមបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំជាងគេផ្នែកនយោបាយ ដែលគណបក្សតែងតែគិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមរស់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកឱ្យពលរដ្ឋជួបទុក្ខលំបាក និងមិនរត់ចោលប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ និយាយជារួម សុខទុក្ខរបស់ពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនៃអង្គសន្និបាតនេះដែរ ឯកឧត្ដម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានគ្រប់ក្រុង-ស្រុកទាំង៩ ត្រូវកសាងអំពើល្អ ធ្វើអំពើល្អអោយបានច្រើន ពិសេសគឺត្រូវរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កសាងកម្លាំងថ្មី រក្សាចាស់ ពិសេសត្រូវអនុវត្តន៍ឱ្យបាននូវមូលដ្ឋានគ្រឹះរបស់គណបក្ស ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពសុខសាន្តជាអចិន្ត្រៃយ៍ជូនពលរដ្ឋ ហើយមិនត្រូវកង្កើតឱ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានគណៈកម្មការគណបក្សខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទាំងអស់នៅទូទាំងខេត្ត ដែលបានខិតខំបំពេញការងារបំរើប្រជាពលរដ្ឋតាមមូលដ្ឋានបានល្អប្រសើរ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្តិទី៤កន្លងមក។

ទន្ទឹមនឹងជោគជ័យនេះដែរ ឯកឧត្ដម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានជំរុញដល់ថ្នាក់ដឹកនាំគណបក្សក្នុងខេត្តកំពតទាំងអស់ សូមបន្តយកចិត្តទុកដាក់អោយបានខ្ពស់លើការគ្រប់គ្រងភូមិសាស្ត្រនយោបាយ ការកសាងកម្លាំងថ្មី រក្សាចាស់ បន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ ផ្តល់ទំនុកចិត្ត និងការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្ស ព្រោះអ្នកនៅមូលដ្ឋានគឺជាអ្នកកំណត់នូវភាពជោគជ័យរបស់គណបក្ស៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments