Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង ២០០គ្រួសារ ក្នុងស្រុកទឹកឈូ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា


កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត  រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៤៧គ្រួសារ នៅក្នុងស្រុកទឹកឈូ ដែលទទួលរងគ្រោះកាលពីថ្ងៃទី១៥-១៦ ខែមិថុនា កន្លងទៅនេះ។ ពិធីនេះបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្ត អង្គសិរីសោភា ស្ថិតក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសំបែង ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយមកទទួលអំណោយនាពេលនេះទាំងអស់ដោយក្តីនឹករឭកបំផុត។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរ និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមេឃភ្លៀង ឬខ្យល់ខ្លាំង សូមកុំឱ្យក្មេងតូចៗចេញពីផ្ទះ ហើយរួមគ្នាលុបបំបាត់ថ្លុកជ្រាំ កេងក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។

អំណោយផ្តល់ជូនផ្តល់ជូននាពេលនោះមាន គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀល។ រីឯគ្រួសាររងគ្រោះមធ្យមចំនួន២៣៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង  ទឹកត្រី ១យួរ មី ១កេស និងថវិកា៥ម៉ឺនរៀល។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២០កំប៉ុង មី ២កេស ទឹកសុទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments