Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្ត្រីគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការចូលរួមចំណែកកសាងសង្គម សេដ្ឋកិច្ច ស្ថេរភាព និងរក្សាសុខសន្តិភាព

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុក ទាំង៩ ដែលមានចំនួន ៨៩នាក់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា បងប្អូនស្ត្រីគឺបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការតស៊ូលះបង់ ដើម្បីដណ្តើមយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជនកម្ពុជា ហើយក៏មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល ទុកឱ្យនារីជំនាន់ក្រោយៗយកទៅអនុវត្តបន្ត ឱ្យទទួលបានជោគជ័យផងដែរ។ ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដែលជានិច្ចជាកាលលោកតែងតែគិតគូរខ្ពស់ និងយកចិត្តដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន ពិសេសដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងស្ត្រី។

លោកជំទាវប្រធានកិត្តិយសសាខាសមាគមបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកយ៉ាងពិតប្រាកដនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងបរិបទ នៃជំងឺកូវីដ-១៩ សម្តេចតេជោ  បានដាក់ចេញនូវ វិធានការ ដ៍មុតស្រួច  ព្រមទាំងបានដំណើរការបើកសកម្មភាពសេដ្ឋកិច្ច-សង្គមកិច្ចឡើងវិញទូទាំងប្រទេស ដោយអនុវត្តតាមយុទ្ធសាស្រ្ត ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ លទ្ធផលទាំងនេះ គឺជាគុណបំណាច់ដ៍ធំធេង និងមានតម្លៃឥតគណនា ក្នុងការការពារអាយុជីវិត និងគិតគួរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ហើយបានទ្រោលស្ថានភាពជីវភាពសេដ្ឋកិច្ច-សង្គមជាតិ ឱ្យនៅតែរក្សាបានលំនឹង ស្ថេរភាព ព្រមទាំងផ្តល់កាលានុវត្តន៍ភាពសម្រាប់ការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ បានបង្កើនការយកចិត្តទុកដាក់ជួយទ្រទ្រង់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ សម្រាប់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដែលមានកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមាន៖(១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង(៤)កម្មវិធីឧបត្ថម្ភជូនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)  ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ហើយពេលថ្មីៗនេះផងដែរ សម្តេចបវរធិបតី បានប្រកាសថា រដ្ឋាភិបាល និងបើក ការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ ២០២៤ខាងមុខេនះ ដើម្បីភ្ជាប់ វិស័យ ដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក នឹងបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ ។ ដូចនេះសូមបងប្អូនយើងជួយគាំទ្រគំរោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា និងទទួលយកផលប្រយោជន៍នៅពេលគំរោងនេះសាងសង់រួច។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុកទាំង៩ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានផ្តល់អំណោយជូនអតីតសមាជិកាអនុសាខាសមាគមនារីក្រុង-ស្រុកទាំង ៨៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ,ទឹកត្រី ១យួរ, ត្រីខ១យួរ,ស្ករស១គីឡូកា្រម,ទឹកដោះគោឆៅ ១ឡូ ប្រេងឆា ១ដប, មី១កេស និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments