Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំក្រសួងអធិការកិច្ចស្នើឲ្យសិស្សានុសិស្សនិងគ្រប់ភាគីពាក់ព័ន្ធចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន រៀបចំដោយក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពត នៅវិទ្យាល័យជាស៊ឹម អង្គរជ័យ នាថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤ លោក ជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា រាជរដ្ឋភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានដាក់ចេញនូវបទបញ្ជា០១ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាកងកម្លាំង មន្ត្រីរាជការទាំងអស់ មិនពាក់ព័ន្ធនឹងការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ហើយក្នុងករណីមន្ត្រីណាម្នាក់ពិនិត្យឃើញសារធាតុញៀន នឹងលប់ឈ្មោះចោល ឬដកចេញពីក្របខណ្ឌ។  

លោកទំទាវរដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានាបានខិតខំយ៉ាងខ្លាំងចំពោះការងារគ្រឿងញៀននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ចរាចរគ្រឿងញៀន ទីតាំងផលិត កែច្នៃគ្រឿងញៀនខុសច្បាប់ ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន នៅគ្រប់មូលដ្ឋានគ្រប់ ទម្រង់និងគ្រប់រូបភាព។ តែយ៉ាងណាក៏ដោយ  លោកជំទាវយល់ឃើញថា ការងារផ្សព្វផ្សាយនៅតែសំខាន់នៅក្នុងការចូលរួមទប់ស្កាត់ និងលប់បំបាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន។ លោកជំទាវ ស្នើដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ  សិស្សានុសិស្ស សូមបន្តចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ ទោសទណ្ឌ និងផលវិបាក នៃការប្រើប្រាស់គ្រឿងញៀន ឲ្យបានទូលំទូលាយ។

ឯកឧត្តមខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពត បានលើកឡើងដែរថា  គ្រឿងញៀនគ្មានផលល្អសម្រាប់យើងឡើយ ហើយសូមកុំជឿការឃោសនា និងការលួងលោមរបស់ក្រុមឈ្មួញ។ ការប្រើប្រាស់គ្រឿងញៀនបំផ្លាញ់ មុនគេ គឺខ្លួនឯង  ខូចសុខភាព វង្វេងស្មារតី ភ្លេចភារកិច្ចតួនាទី បាត់បង់ឱកាសការងារ បង្កអំពើហិង្សាក្នុងគ្រួសារខូចអនាគត ឈានទៅលាក់លួចយកទ្រព្យសម្បត្តិគ្រួសារខ្លួន និងអ្នកដទៃទៀត ដើម្បីបានគ្រឿងញៀនមកប្រើប្រាស់។ ឯកឧត្តមបានស្នើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យពូកែ ដើម្បីធ្វើជាទំពាំងស្នងឬស្សី  កុំភ្លើតភ្លើនតាមគំរូអាក្រក់ក្នុងសង្គមមួយចំនួន ដូចជាសេពគ្រឿងស្រវឹង បារីអឡិចត្រូនិចជាដើម ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ហើយបើមានករណីសង្ស័យថា មានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬសមត្ថកិច្ចជាបន្ទាន់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments