Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មាន៣០ស្ថាប័ន ធ្វើបេសកកម្មផ្សព្វផ្សាយសក្កានុពលក្រុងបូកគោ


ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មានមកពី៣០ស្ថាប័ន ដែលមានគ្នាសរុបជិត៦០នាក់ ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី
«ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍន៍ក្រុងបូកគោ»។ បេសកម្មនេះធ្វើឡើងរយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ការជ្រើសរើសក្រុងបូកគោ ជាបេសកម្មនៅពេលនេះ ក៏ព្រោះតែចង់បង្ហាញដល់អ្នកទេសចរ ពីតំបន់ទេសចរណ៍ប្លែកៗថ្មីៗជាច្រើនទៀតរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវកាលដែលមានអាកាសធាតុក្ដៅ។


លោក ពុយ គា បានថ្លែងថា៖ «នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើនណាស់ តែបើយើងគិតពីតំបន់ទេសចរណ៍ដែលត្រជាក់មានរហូតដល់ទៅ៣តំបន់ឯណោះ រួមមាន៖ ភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី គិរីរម្យក្នុងខេត្តកំពង់ស្ពឹ និងក្រុងបូកគោដែលមានអាកាសធាតុត្រជាក់រហូតដល់ទៅ៣រដូវក្នងមួយថ្ងៃ ក្ដៅ ត្រជាក់ និងធ្លាក់អ័ព្ទ»


បេសកម្មនេះគ្រោងនឹងបង្ហាញពីតំបន់ដែលមានសក្ដានុពលរបស់ក្រុងបូកគោដែលមានដូចជា៖ តំបន់ប្រវត្តិសាស្រ្ត រឿងព្រេងនិទាន ជំនឿ និងការអភិវឌ្ឍន៍ថ្មីៗជាដើម។ រាល់ទីតាំងទាំងនោះសុទ្ធតែជាទីកំសាន្ត ធម្មជាតិ ហើយអាចបម្រើដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់មកកំសាន្ត និងឈ្វេងយល់នៃក្រុងបូកគោ៕
















Post a Comment

0 Comments