Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតនឹងផ្លាស់ប្តូរផ្លូវកៅស៊ូទាំងអស់ក្នុងក្រុងឱ្យទៅជាផ្លូវបេតុងដើម្បីប្រើប្រាស់បានយូរអង្វែង និងធន់ជាមួយអាកាសធាតុ

ដោយសារតែខេត្តកំពតគឺជាខេត្តជាប់នឹងតំបន់ឆ្នេរសមុទ្រ អាកាសធាតុអាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឱ្យផ្លូវក្រាលកៅស៊ូងាយនឹងរងការខូចខាត ជាប់មិនបានយូរ អភិបាលខេត្តកំពត និងផ្លាស់ប្តូរដែលក្រាលកៅស៊ូសំខាន់ៗក្នុងក្រុងទាំងអស់ឱ្យទៅជាផ្លូវបេតុងដែលមានគុណភាព ធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់បានយូរ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាសរសៃឈាមមួយយ៉ាងសំខាន់របស់ខេត្តក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនស្អាត នោះភ្ញៀវទេសចរក៏ពិបាកក្នុងការធ្វើដំណើរមកលេងកម្សាន្តក្នុងទីរួមខេត្តយើងផងដែរ។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារខេត្តកំពត គឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុអាចមានការប្រែប្រួសឆាប់រហ័ស មានភ្លៀងធ្លាក់ច្រើនជាដើម ដែលអាចបណ្តាលឱ្យផ្លូវដែលក្រាលកៅស៊ូឆាប់ទទួលរងការខូចខាត ពិសេសនៅរដូវវស្សា ដូច្នេះដើម្បីឱ្យផ្លូវក្នុងក្រុងទាំងអស់មានគុណភាពប្រើប្រាស់បានយូរ ចំណេញថវិកាជាតិ រដ្ឋបាលខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវក្រាលកៅស៊ូ ទៅជាផ្លូវបេតុងទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង-សុ្រកទាំង៩ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន គ្រប់គ្រងការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ពិសេសការប្រើប្រាស់ថង់ផ្លាស្ទិក ដើម្បីធ្វើឱ្យខេត្តកំពតមានសោភ័ណភាពស្អាត ស័កសមជាខេត្តគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព និងទាក់ទាញបំផុត។ ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តនឹងមានសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលទាក់ទាញបំផុតសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្ត និងដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមានការកើនឡើងកាន់តែច្រើន៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




























Post a Comment

0 Comments