ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានរៀបចំឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ឯកឧត្តមសូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំង ចំពោះលទ្ធផលការងារដែលខេត្តសម្រេចបាននាពេលកន្លងមក។
ឯកឧត្តមបានបញ្ជាក់ថា ដោយសារទំនាក់ទំនង និងសាមគ្គីភាពស្អិតរមួតរវាងគណៈអភិបាល និងក្រុមប្រឹក្សា ការប្រើប្រាស់កម្លាំងសរុប ធម្យោបាយសរុប ធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍លើគ្រប់វិស័យ គម្រោងអភិវឌ្ឍន៍នានាគ្មានការរាំងស្ទះ ការថែក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាផ្សេងៗល្អប្រសើរ ពលរដ្ឋមានភាពធូរធា និងមានភាពកក់ក្តៅ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត។ ឯកឧត្តមរំពឹងថាសម្រាប់អាណត្តិក្រោយ ខេត្តកំពតនឹងកាន់តែមានភាពល្អប្រសើរថែមទៀត ព្រោះសមាសភាពសមាជិក្រុមប្រឹក្សាចាស់រក្សាបានច្រើន។
ឯកឧត្តម ញ៉ូវ សាឯក ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងកោតសរសើរផងដែរ ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានលះបង់ពេលវេលា បញ្ញា ស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញការងារ សម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យសម្រេចបានលទ្ធផលល្អ ឆ្លើយតបតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។
0 Comments