Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ទូកកាយ៉ាក់កំពុងក្លាយជាទេសចរណ៍កីឡាដ៏ពេញនិយមមួយនៅលើដងព្រែកកំពត

តំណាងក្រុមហ៊ុន អ៊ែមប៊ើកំពត លោក ឡង់ ឌី បានប្រាប់ឲ្យដឹងថា កម្មវិធីប្រណាំងទូកកាយ៉ាក់នៅឆ្នាំនេះ មិនសូវមានអ្នកចូលរួមទស្សនាច្រើនទេ ដោយសារអាកាសធាតុក្តៅ ប៉ុន្តែកីឡាករចូលរួមមានច្រើន ហើយសមត្ថភាពនៃការអុំល្អជាងមុន ការប្រណាំងធ្វើបានល្អ ទាំងលក្ខណៈបច្ចេកទេស និងសុខភាបកីឡាករ ដោយសារពួគគេបានដឹង និងបានត្រៀមខ្លួនយ៉ាងល្អ មុនការប្រកួត។ លោកបានបន្ថែមថា ដោយមានការគាំទ្រពីអាជ្ញាធរ ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានរៀបចំ និងផ្តល់ទីតាំងដ៏សមរម្យផងនោះ អ៊ែមប៊ើកំពត នឹងរៀបចំកម្មវិធីប្រណាំងទូកជារៀងរាល់ឆ្នាំ ហើយនឹងរៀបចំកម្មវិធីនេះឲ្យកាន់តែធំ និងមានភាពទាក់ទាញជាងមុននៅឆ្នាំក្រោយៗទៀត ព្រោះគោលបំណងនៃការបង្កើតកម្មវិធីនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត ពិសេសធ្វើឲ្យទូកកាយ៉ាក់ក្លាយជាទេសចរណ៍កីឡាដ៏ពេញនិយមមួយនៅខេត្តកំពត ដោយសារកំពតមានដៃសមុទ្រ ឬដងព្រែកច្រើនសម្រាប់ឲ្យភ្ញៀវអុំលេងកម្សាន្ត។

ចំណែកក្រុមកីឡាករជាតិ និងអន្តរជាតិដែលទទួលជ័យលាភី បានបង្ហាញអំពីចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលរដ្ឋបាលខេត្តកំពត បានសហការជាមួយក្រុមហ៊ុន អ៊ែមប៊ើ រៀបចំកម្មវិធីនេះឡើង។ ពួកគាត់យល់ឃើញថាកម្មវិធីនេះល្អ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេចរចូលរួមលេងកម្សាន្តឲ្យបានច្រើន ពិសេសចូលរួមច្រើនក្នុងការប្រណាំងនៅឆ្នាំក្រោយ។

កម្មវិធីប្រណាំងទូកកាយ៉ាក់ មានរយះពេល២ថ្ងៃ លើ៣វិញ្ញាសារ វិញ្ញាសារទី១ ចំងាយ៥00 ម៉ែត្រ  មានអ្នកចូលរួមចំនួន២៧នាក់, វិញ្ញាសារ ទី២ ចំងាយ ២000 ម មានអ្នកចូលរួម ចំនួន២៥នាក់, វិញ្ញាសារ ទី៣ ចំងាយ ៥000 ម៉ែត្រ មានអ្នកចូលរួម ចំនួន១៥នាក់ សរុបចំនួន ៦៧នាក់ ក្នុងនោះកីឡាការិនីចំនួន៩នាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments